adverise with khmeread 1

ក្លឹប Shanghai SIPG នៅ​ប្រទេស​ចិន​ចង់បាន​ខ្សែបម្រើ​ឆ្នើម​តោ​ខៀវ Chelsea កីឡាករ John Obi Mikel

​កីឡាករ John Obi Mikel កំពុង​ត្រូវបាន​ក្រុម Shanghai SIPG ចង់បាន​បន្ទាប់ពី​បង្ហាញ​ទម្រង់​លេខ​យ៉ាង​ល្អ​ក្នុងការ​ប្រកួត​ប៉ុន្មាន​សប្តាហ៍​មកនេះ​។​

​គ្រូបង្វឹក​ក្រុម Shanghai SIPG លោក Sven Goran Eriksson នឹង​ស្នើសុំ​ទិញ​កីឡាករ​រូបនេះ​ក្នុងតម្លៃ ៦ លាន​ផោន រួមជាមួយ​ប្រាក់​ឈ្នួល ៦ ម៉ឺន​ផោន​ក្នុង​សប្តាហ៍​ទៀតផង នេះ​បើ​បូក​ទាំង​ពន្ធ​រួចរាល់​។​

​ក្រុម​តោ​ខៀវ​ក៏​កំពុង​ចរចា​ជាមួយ​អ្នកតំណាង​កីឡាករ Ezequiel Lavezzi ផងដែរ ខណៈ​ខ្សែប្រយុទ្ធ PSG ចង់​ចាកចេញ​នៅ​ចុងរដូវ​កាល​នេះ ជាមួយនឹង​ក្រុម Chelsea ចង់បាន​រូបគេ​ដោយ​ឥតគិតថ្លៃ​។​

​ក្រៅពី​ក្លឹប​ចិន ក្រុម Inter Milan និង Napoli ក៏​ចាប់អារម្មណ៍​លើ​ខ្សែបម្រើ​សញ្ជាតិ​នី​ហ្សេ​រី​យ៉ា​វ័យ ៣០ ឆ្នាំ​រូបនេះ​ដែរ​៕

 

adverise with khmeread
ប្រភព៖ ដេលីមែល

អ្នកនឹងចូលចិត្ត

មតិយោបល់