ធ្លាប់​អា​ឡែ​ស៊ី​ជាមួយ​សាច់​ទេ​? គ្រាន់តែ​ទទួលទាន​សាច់​មិនបាន​ប៉ុន្មាន​ផង​ស្រាប់តែ​រមាស់​ពេញ​ខ្លួន​? លោកអ្នក​គួរ​ដឹង​ពី​បញ្ហា​នេះ​

    ​កន្ទួល​រមាស់​ដែល​កើតឡើង​បន្ទាប់ពី​ទទួលទាន​សាច់ អាចជា​សញ្ញា​ប្រតិកម្ម​អា​ឡែ​ស៊ី​ប្រូតេអ៊ីន​ក្នុង​សាច់​។ ប្រតិកម្ម​អា​ឡែ​ស៊ី​អាហារ​គឺ​ភាគច្រើន​បណ្ដាលមកពី​អាហារ​ដូចជា​ទឹកដោះគោ ត្រី និង​គ្រាប់​ធុញ្ញ​ជាតិ ប៉ុន្ដែ​ករណីខ្លះ​ប្រូតេអ៊ីន​ក្នុង​សាច់​អាច​បណ្ដាលឱ្យ​មានប្រតិកម្ម​អា​ឡែ​ស៊ី​ផងដែរ​។ ប្រសិនបើ​អ្នកមាន​កន្ទួល​រមាស់​ស្បែក​រៀងរាល់​ពេល​ទទួល​ទាន​សាច់ ត្រូវ​ជួប​វេជ្ជបណ្ឌិត​ដើម្បី​ទទួល​ការព្យាបាល​។​

​    ​មូល​ហេតុដែល​បណ្ដាលឱ្យ​មានប្រតិកម្ម​អា​ឡែ​ស៊ីសាច់ ដោយសារតែ​ប្រព័ន្ធ​ភាពស៊ាំ​របស់​រាងកាយ​យល់​ច្រ​លំ​ទៅនឹង​ប្រូតេអ៊ីន​ក្នុង​សាច់​ថា​ជា​សារធាតុ​គ្រោះថ្នាក់​ចំពោះ​រាងកាយ​។ ដូច្នេះ​ប្រព័ន្ធ​ភាពស៊ាំ​នឹង​ការពារ​រាងកាយ ដោយ​បង្កើតជា​ភ្នាក់ងារ​ប្រឆាំង​ជំងឺ​ហៅថា​អង្គ​បដិបក្ខ​។ អង្គ​បដិបក្ខ​ធ្វើការ​ប្រឆាំងនឹង​ប្រូតេអ៊ីន​សាច់ ដោយ​ការបញ្ចេញ​សារធាតុ​មានប្រតិកម្ម​ទៅក្នុង​ជាលិកា​ទន់ៗ​។ សារធាតុ​នោះ​គឺជា​គីមី​ក្នុង​រាងកាយ​បង្ការ​មេរោគ ប៉ុន្ដែ​ប្រសិនបើ​វា​បញ្ចេញ​មក​ច្រើនពេក​បណ្ដាលឱ្យ​រលាក រមាស់ និង​បង្កើន​ទឹករំអិល​។ ប្រតិកម្ម​សាច់​អាច​ពី​ស្រាល​ទៅ​ធ្ងន់ធ្ងរ​ត្រឹមតែ​ប៉ុន្មាន​នាទី​ប៉ុណ្ណោះ​៕

ប្រភព៖បរទេស

489523424 xs
adverise with khmeread

អ្នកនឹងចូលចិត្ត

Loading ad ...