ណា​សា​ចេញ​សេណា​រី​យ៉ូ​ការពារ​ផែនដី ករណី​អាចម៍ផ្កាយ​បោះពួយ​សំដៅ​មក​ចំ​ផែនដី​

    ​ប្រសិនបើ​មាន​អាចម៍ផ្កាយ​ធំ​មួយ​សំដៅ​មករក​ផែនដី នេះ​គឺជា​អ្វីដែល​អង្គការ​ណា​សា​នឹងធ្វើ​។​

​    ​- ដំណាក់កាល​ទី ១ ៖ នឹងមាន​សារ​មួយ​ផ្ញើ​ទៅ​ក្រុម​អ្នកវិទ្យាសាស្ត្រ​ចំនួន ១២ ក្រុម​។​
​    ​- ដំណាក់កាល​ទី ២ ៖ អ្នកវិទ្យាសាស្ត្រ​ភ្លាមៗ​នឹង​ចាប់ផ្ដើម​រកមើល​ទីតាំង​អាចម៍ផ្កាយ​នោះ​។​
​    ​- ដំណាក់កាល​ទី ៣ ៖ ពួកគេ​នឹង​វាស់​ទំហំ​របស់​អាចម៍ផ្កាយ និង​ទស្សន៍ទាយ​ពេលវេលា​ប៉ះទង្គិច​។​
​    ​- ដំណាក់កាល​ទី ៤ ៖ ពួកគេ​បញ្ជាក់​ជាមួយនឹង​អាជ្ញាធរ ថា​តើ​ការប៉ះទង្គិច​អាច​បញ្ឈប់​បានដែរ​ឬ​អត់​។​
​    ​- ដំណាក់កាល​ទី ៥ ៖ នឹងមាន​សេចក្ដី​ថ្លៃ​ការណ៍​មួយ​កើតឡើង​។ 

​    ​បន្ទាប់មក​ណា​សា និង​ភ្នាក់ងារ​សង្គ្រោះបន្ទាន់​សម្រេច​ចិត្ត​ធ្វើ​ឱ្យអស់​លទ្ធភាព​ដើម្បី​ការពារ​ផែនដី​។ ពួកគេ​បានរៀបចំ​សេណា​រី​យ៉ូ​សប្ប​និម្មិត​ច្រើន​ដឹង​មកហើយ និង​នាំមក​នូវ​ជម្រើស​ការពា​រ​មួយចំនួន​។ ក្នុងនោះ​រួមមាន​ឧបករណ៍​ឡាស៊ែ​របាញ់​អាចម៍ផ្កាយ យានអវកាស​បំ​បុក​អាចម៍ផ្កាយ​គឺជា​ជម្រើស​មួយ​ផ្សេងទៀត ដែល​វា​គឺជា​គ្រាប់បែក​បំផ្ទុះ​នៅពេល​អាចម៍ផ្កាយ​ខិតជិត​មកដល់​ផែនដី​។​

​    ​បន្ទាប់មក​គ្មាន​ហានិភ័យ​នៅពេល​នោះឡើយ​។ យ៉ាងណាមិញ​ណា​សា​មិនទាន់​ចាប់​សញ្ញា​ឃើញ​អាចម៍ផ្កាយ​ណាមួយ ដែល​កំពុង​សំដៅ​មក​ផែនដី​នោះទេ​។ មិន​ថា​អាចម៍ផ្កាយ​នោះ​តូច​ឬ​ធំ​កំពុង​សំដៅ​បំ​បុក​ផែនដី យ៉ាងហោចណាស់​ក៏​រាប់រយឆ្នាំ​ទៅមុខទៀត​ទើប​វា​កើតឡើង​៕

 

1 adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់