លួចលើកណាក៏សម្រេចជោគជ័យដែរ តែអស់លក្ខណ៍ត្រឹមលួច iPhone 7 ក្នុងឡានគេ

    ភ្នំពេញ ៖ ជនសង្ស័យ​ម្នាក់​ត្រូវបាន​ប៉ូលិស​ស្រាវជ្រាវ​បង្ក្រាប​ជាក់ស្តែង​ក្នុងករណី​ លួច​ទ្រព្យសម្បត្តិតាម​រថយន្ត​កាលពី​ថ្ងៃទី១១ មករា ​ឆ្នាំ​២០១៧ វេលា​ម៉ោង​៣​ និង​៣០​នាទី ត្រង់ចំណុច​ក្រុមទី​៤ ភូមិ​លូ សង្កាត់​ស្វាយប៉ាក ខណ្ឌឫស្សីកែវ។​

    ប៉ូលិស​និយាយថា ជនរងគ្រោះ​ឈ្មោះ សៅ បញ្ញា ភេទ​ប្រុស អាយុ៣២​ឆ្នាំ មាន​ទីលំនៅ​ចំណុចកើតហេតុ ខាងលើ មុខរបរ​មន្ត្រីប៉ូលិស​។​

    ចំណែក​ជនសង្ស័យ ឈ្មោះ វ៉ិ​ត សំនៀង ភេទ​ប្រុស​ អាយុ​២៤​ឆ្នាំ ទីលំនៅ ផ្ទះជួល សង្កាត់​គីឡូម៉ែត្រ​លេខ​៦ មុខរបរ​មិន​ពិតប្រាកដ (​ឃាត់ខ្លួន )​។​ សម្ភារៈ​ដកហូត​មាន ទូរ​ស័​ព្ទ​ដៃ​ម៉ាក ​iPhone7 ​មួយគ្រឿង​,​ កាបូបយួ​ដៃ​មួយ នៅក្នុង​នោះ​មាន​កាត ​ATM និង​សែក​មួយ​សន្លឹក។ សម្ភារៈ​ដែល​ដកហូត​ខាងលើ​បាន​ប្រគល់ជូន​ជនរងគ្រោះ​វិញ។​

    ករណីនេះ​កម្លាំង​ប៉ូលិស​ខណ្ឌ​កំពុង​កសាង​សំណុំរឿង​តាម​និតិ​វិធី និង​បន្ត​ការស្រាវជ្រាវ​រក​បក្ខពួក​បន្ថែមទៀត៕

Unnamed
adverise with khmeread
Loading ad ...