samsung-banner
adverise with khmeread

ប៉ូលិស​ប៉ុស្តិ៍​ច្បារអំពៅ​ទី ​២ ​ឃាត់​យួន​ប្រុស​ស្រី​ ៥​ នាក់​ពាក់ព័ន្ធ​ករណី​ជួញដូរ​គ្រឿងញៀន​

Unnamed %281%29

    ភ្នំពេញ ៖ កម្លាំង​ប៉ូលិស​ប៉ុស្តិ៍​ច្បារអំពៅ​ទី​២ បាន​ឃាត់ខ្លួន​បាន​ជនសង្ស័យ​យួន​ប្រុស​ស្រី​៥​នាក់ នៅផ្ទះ​ជួល ភូមិ​ដើម​ចាន់ សង្កាត់​ច្បារអំពៅ​ទី​២ ខណ្ឌច្បារអំពៅ ពីបទ​ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារ ធាតុ​ញៀន​កាលពី​ថ្ងៃទី​១០ ខែមករា ឆ្នាំ​២០១៧ ម៉ោង​១១ និង​៣០​នាទី​កន្លងទៅ​។​

    ប៉ូលិស​និយាយថា ជនសង្ស័យ​១-​ជនសង្ស័យ​ឈ្មោះ​ សុខ អាង ​ហៅ​ ឡេ យ៉ាំង​អាង ភេទ​ប្រុស អាយុ​២៩​ឆ្នាំ ជនជាតិ​យួន​មុខរបរ មិន​ពិតប្រាកដ ស្នាក់នៅ​ផ្ទះជួល ភូមិ​ដើម​ចាន់​១ សង្កាត់​ច្បារអំពៅ​២ ខណ្ឌ​ច្បារអំពៅ, ២-​ជនសង្ស័យ​ឈ្មោះ ​ឡេ មិន​ឡឺ​យ ភេទ​ប្រុស អាយុ​២៣​ឆ្នាំ ជនជាតិ​យួន​មុខរបរ និង​ស្នាក់នៅ មិន​ពិតប្រាកដ, ៣-​ជនសង្ស័យ​ឈ្មោះ ​យឿ​ង ប្រុស ភេទប្រុស អាយុ៣២​ឆ្នាំ ជនជាតិ​យួន​មុខរបរ កម្មករសំណង់ ស្នាក់នៅ​ផ្ទះជួល ភូមិ​ដើម​ចាន់ សង្កាត់ច្បារអំពៅ​២ ខណ្ឌ​ច្បារអំពៅ, ៤-​ជ​នសង្ស័យ​​ឈ្មោះ​ ង្វៀង ធី​យី​ម ភេទ​ស្រី អាយុ៤១​ឆ្នាំ ជនជាតិ​យួន មុខរបរ មិន​ពិតប្រាកដ ស្នាក់នៅ​ផ្ទះជួល ភូមិ​ដើម​ចាន់ សង្កាត់​ច្បារអំពៅ​២ ខណ្ឌ​ច្បារអំពៅ និង​៥-​ជ​នស​ង្ស័យ​ឈ្មោះ ​ង្វៀង ធី​ង៉ុ​កញី ភេទ​ស្រី អាយុ១៨​ឆ្នាំ ជនជាតិ​យួន​មុខរបរ មិន​ពិតប្រាកដ ស្នាក់នៅ​ផ្ទះជួល ភូមិ​កណ្តាល​១ សង្កាត់​ច្បារអំពៅ​២ ខណ្ឌ​ច្បារអំពៅ។​

    ប្រតិបត្តិការ​នេះ​ប៉ូលិស​ដកហូត​បាន​វត្ថុ​តាង​រួមមាន -​ក្រាម​ពណ៌​ស​ថ្លា (​សង្ស័យ​ជា​គ្រឿងញៀន​) ០២​កញ្ចប់​ថង់​តូច,​ កូន​ថង់​ប្លា​ស្ទីក​មួយចំនួន​និង​ឧបករណ៍​ជក់​គ្រឿងញៀន​១​កំ​ប្លេ។​

    បច្ចុប្បន្ន ជនសង្ស័យ​ទាំង​០៥​នាក់ រួម​និង​វត្ថុតាង ឃាត់ខ្លួន​បណ្តោះអាសន្ន​នៅ​អធិការដ្ឋាន​ប៉ូលិស​ខណ្ឌ​ច្បារអំពៅ ដើម្បី​ចាត់ការ​តាម​នីតិវិធី​៕

adverise with khmeread

មតិយោបល់