ប៉ូលិស​ស្រុក​បន្ទាយមាស​ប្រើ​វិធានការ​ត្រជាក់​ឃាត់ខ្លួនបុរស​ ​២​ នាក់​ទៅមណ្ឌលកែប្រែ

    កំពត ៖ ប៉ូលិស​ស្រុក​បន្ទាយមាស​នៅ​ថ្ងៃទី១១ ខែមករា ឆ្នាំ​២០១៧ វេលា​ម៉ោង​២​រសៀល​បាន​កោះហៅ​មុខសញ្ញា​ប្រើប្រាស់​គ្រឿងញៀន មក​សាកសួរ​ព័ត៌មាន និង​ធ្វើ​ការអប់រំ ចុះកិច្ចសន្យា និង​អញ្ជើញ​ឪពុក​-​ម្តាយ បងប្អូន ធានា​យកទៅ​មណ្ឌល​កែប្រែបាន​ចំនួន ០២ ​នាក់ នៅ​ភូមិ​ច្រក​ឃ្លៃ ឃុំ​ទូក​មាស​ខាងលិច ស្រុក​បន្ទាយមាស។

    ប៉ូលិស​បានឱ្យដឹងថា ជនសង្ស័យ​រួមមាន ១.​ឈ្មោះ ជឿ​ង វាសនា ភេទ​ប្រុស អាយុ៣៣​ឆ្នាំ, ២.​ឈ្មោះ សៀង ប៊ុ​ន្នី ភេទ​ប្រុស អាយុ ២៥​ឆ្នាំ។ អ្នក​ទាំងពីរ​យល់ព្រម និង​ធ្វើ​កិច្ចសន្យា​ខាងលើ ដើម្បី​កែខ្លួន៕

Untitled 1 adverise with khmeread

មតិយោបល់