រថយន្ត​ដឹក​ប្រេង​ និង​រថយន្ត​ធំ​បុក​គ្នា​នៅ​ផ្លូវជាតិ​លេខ​ ៤ ​របួស​ម្នាក់​

    ព្រះសីហនុ ៖ មាន​គ្រោះថ្នាក់​ចរាចរណ៍​រថយន្ត​ ២​ គ្រឿង​បុក​គ្នា​នៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ ៤ ចន្លោះ​គីឡូម៉ែត្រ​លេខ ១៣២-១៣៣ ក្នុងភូមិ​ស​មេ្ត​ច​តា ឃុំ​ចំការ​ហ្លួង ស្រុក​កំពង់​សិលា ខេត្ត​ព្រះសីហនុ​កាលពី​ម៉ោង​ជិត​៥​ព្រឹក​ថ្ងៃទី១២ ​មករា ​២០១៧ នេះ​បណ្តាលឱ្យ​រថយន្ត​ធំ​ ២ ​គ្រឿង​ខូច​ខ្ទេច ​និង​របួសស្រាល​ម្នាក់។​

    មន្ត្រី​អាវុធហត្ថ​បាន​និយាយថា គ្រោះថ្នាក់​នេះ​រវាង​រថយន្ត​ដឹក​ប្រេង​សូ​គី​ម៉ិច ពាក់​ស្លាក​លេខ ភ្នំពេញ 3D-0470 បើកបរ​ដោយ​ឈ្មោះ ជា កុស ភេទ​ប្រុស មាន​ទីលំនៅ​រាជធានី​ភ្នំពេញ មាន​ទិសដៅ ពី​ភ្នំពេញ​ទៅ​ខេត្ត​ព្រះសីហនុ។​

    លុះដល់​ចំណុចកើតហេតុ រថយន្ត​ប្រេង​សូ​គី​ម៉ិច​បាន​បុក​ពីក្រោយ​រថយន្ត​ម៉ាក​ហ៊ី​យ៉ាន់​ដាយ​ពណ៌ (​ឡូហ្គោ TR) ​ពាក់​ស្លាក​លេខ ភ្នំពេញ​ 3C-0099 ក្នុងទិសដៅ​ស្របគ្នា​។​ បណ្តាលឱ្យ​អ្នកបើកបរ​រថយន្ត​ដឹក​ប្រេង​រងរបួស​ស្រាល រី​អ្នក​បើ​កបរ​រថយន្ត ហ៊ី​យ៉ុ​ន​ដាយ (​ឡូហ្គោ​TR) បាន​រត់គេចខ្លួន​។​

    ក្រោយ​កើត​ហេតុ​សមត្ថកិច្ច អាវុធហត្ថ​ស្នាក់ការ​សន្តិសុខ ៤០២ នៅ​ការពារ​ក​នែ្ល​ង​កើតហេតុ រង់ចាំ​ក្រុមហ៊ុន​យក​រថយន្ត​មក​ស្ទួ​ច យកទៅ​រក្សាទុក​នៅ​អធិការដ្ឋាន​ប៉ូលិស​ស្រុក​កំពង់​សិលា​ដើម្បី​បន្ត​នីតិវិធី​៕

Unnamed %281%29 adverise with khmeread

មតិយោបល់