សេចក្តីណែនាំអំពី "កូដសម្ងាត់នៃការផ្ញើសារអាសអាភាស" បានល្បីពេញបណ្តាញសង្គម Facebook បន្ទាប់ពីប៉ូលិសនៅអៀរឡង់បានចែករំលែកដំណឹងនេះដើម្បីជួយក្រើនរំលឹកដល់អាណាព្យាបាលទាំងអស់ឱ្យសម្គាល់នូវសញ្ញានៃការកេងប្រវ័ញ្ជផ្លូវភេទកុមារ។
សេចក្តីណែនោះ ដែលបង្ហាញពីអក្សរកាត់និងពាក្យសម្រាយ ដែលប្រើប្រាស់ដោយយុវជននៅក្នុងការផ្ញើសារអាសអាភាសត្រូវបានចែករំលែកដំបូងនៅសហរដ្ឋអាមេរិក និងត្រូវបានចែកចាយបន្តដោយក្រុមប៉ូលិសអៀរឡង់ខាងជើងឈ្មោះថា PSNI Newry & Mourne។
យោងតាមកាសែត Independent របស់អង់គ្លេសឱ្យដឹងថា លេខកូដអក្សរសម្ងាត់ទាំងនោះមានដូចជា "LH6" ស្មើ "Let's have sex" ដែលមានន័យថា "តោះរួមភេទ" ខណៈលេខ ៨ មានន័យថារួមភេទតាមមាត់៕
