បុរស​ភ្ញៀវ​ទេសចរណ៍​ជនជាតិ​អង់គ្លេស​ម្នាក់​ចងក​សម្លាប់​ខ្លួន​មិនដឹង​មូលហេតុ​

    ព្រះសីហនុ ៖ បុរស​ភ្ញៀវ​ទេសចរណ៍​ជនជាតិ​អង់គ្លេស​ម្នាក់​ត្រូវបាន​គេ​ប្រទះឃើញ​ស្លាប់​ដោយ​ចង ក ដោយ​ប្រើ រី​ដូរ​បង្អួច​ជាមួយនិង​កម្រាលពូក នៅ​បន្ទប់​ផ្ទះជួល​ដែលមាន​ម្ចាស់​ផ្ទះជួល​ឈ្មោះ បាន យុ​ត ភេទប្រុស អាយុ៣៨​ឆ្នាំ មាន​ទីតាំង ស្ថិតនៅ ក្រុម​៩ ភូមិ៣ សង្កាត់​លេខ​២ ក្រុង​-​ខេត្ត​ព្រះសីហនុ កាលពី​ថ្ងៃត្រង់​ថ្ងៃទី​១១​ មករា​ ២០១៧។​

    ប៉ូលិស​និយាយថា សាកសព ឈ្មោះ STEFAN ANDREA JONATHAN MAFFEI ឆ្នាំ​កំណើត 30-05-1969  មុខរបរ ទេសចរ​ណ៍។​

    តាម​ការពិនិត្យ​ធ្វើ​កោសល្យវិច្ឆ័យ​របស់​កម្លាំង​ជំនាញ និង លោក វេជ្ជបណ្ឌិត លី សា​រ៉ា​យ មន្ត្រី​កោសល្យ​វិ​ច្ច័​យ នៃ​មន្ទីរ​សុខាភិបាល​ខេត្ត​ព្រះសីហនុ​បញ្ជាក់ថា​សាកសព ស្លាប់​ដោយ អត្តឃាត ចងក។​

    ក្រោយ​ពិនិត្យ​រួច សាកសព​ត្រូវបាន​ដឹក​យកទៅ​រក្សាទុក​នៅ​មន្ទីរពេទ្យបង្អែក​ខេត្ត រង់ចាំ​ការសម្រេច​ពី​ក្រុមគ្រួសារ និង​ស្ថានទូត​សា​ម៉ី៕

adverise with khmeread