ប៉ូលិស​ខេត្តកំពង់ឆ្នាំង​ឃាត់​ស្ត្រី​មេ​កន្ទុយលេខ​ម្នាក់​

    កំពង់ឆ្នាំង ៖ ប៉ូលិស​ក្រុង​កំពង់ឆ្នាំង​សហការ​ជាមួយ​កម្លាំង​ប៉ូលិស​ការិយាល័យ​ជំនាញ​ចុះបង្ក្រាប​ករណី​ល្បែង​ស៊ី​សង​មេ​កត់​កន្ទុយលេខ​នៅ​ចំណុច​មុខ​រោងចក្រ ​M.V ​ក្នុងភូមិ​ទួល​ក្រឡាញ់ សង្កាត់​-​ក្រុង​កំពង់ឆ្នាំង​ កាលពី​ថ្ងៃទី​១១ ​មករា​ ២០១៧​ វេលា​ម៉ោង​២ ​និង​៣០​នាទី​រសៀល។​

    ប៉ូលិស​និយាយថា ជា​លទ្ធផល​ប៉ូលិស​ឃាត់ខ្លួន​មេ​កត់​កន្ទុយលេខ​ឈ្មោះ ​វ៉ាន់ ស៊ី ភេទ​ស្រី​ អាយុ​៣៧​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ត្រពាំង​ចឹ​ក្សា​ សង្កាត់​កំពង់ឆ្នាំង​។​ ដកហូត​វត្ថុតាង ក្រដាស់​កត់​កន្ទុយលេខ ​៣ ​ដុំ​, ​លុយ​អាមេរិក ​១២៥ ​ដុល្លារ​, ​លុយ​ខ្មែរ ៣៦​ ម៉ឺន​រៀល​, ទូរស័ព្ទ ៣ ​គ្រឿង​,​ ម៉ា​ស៊ី​ន​គិត​លេខ ២ ​គ្រឿង​ និង​សៀវភៅ​កត់​លេខ​ ៤​ ក្បាល​។​

    បច្ចុប្បន្ន​បាន​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ​តាម​នីតិវិធី​៕

Unnamed
adverise with khmeread
Loading ad ...