adverise with khmeread 1

Arsenal ត្រៀម​រួចរាល់​ដើម្បី​កាច់ធ្មង់​របស់​កីឡាករ Diego Costa នៅ​ថ្ងៃអាទិត្យ​នេះ​

​លោក Arsene Wenger បាន​ព្រមាន​កូនក្រុម​របស់លោក​ថា ពួកគេ​ត្រូវតែ​ត្រៀមខ្លួន​រួចរាល់​ដើម្បី​ប្រយុទ្ធ​ជាមួយ​កីឡាករ Diego Costa នៅ​ថ្ងៃអាទិត្យ​នេះ​។​

កីឡាករ​អន់​ច​រិ​ក Costa ជា​មេ​នាំ​ភ្លើង​ក្នុង​ជម្លោះ​កាលពីដើម​រដូវ​កាល​នេះ​ក្នុង​ទឹកដី Stamford Bridge ជាមួយ​ក្រុម​កាំភ្លើង​ធំ Arsenal​។​

​និយាយ​ជាមួយ​សារព័ត៌មាន​កាលពី​ថ្ងៃ​ព្រហស្បតិ៍ គ្រូបង្វឹក​លោក Wenger បាន​អះអាង​ពី​ផល​លំបាក​នៅក្នុង​ការប្រកួត​នោះ​ថា ការកាត់ក្តី​របស់លោក​អាជ្ញាកណ្តាល Mike Dean ពិតជា "​អន់​" ហើយ​លោក​ក៏បាន​ផ្ញើ​សារ​ព្រមាន​ទៅកាន់​លោក​អាជ្ញាកណ្តាល Mark Clattenburg ដែល​នឹង​កាត់ក្តី​ក្នុងការ​ប្រកួត​ស៊ីសាច់ហុតឈាមជាមួយក្រុមតោខៀវ Chelsea ​ក្នុង​សប្តាហ៍​នេះដែរ​។​

​លោក​បាន​និយាយថា "​យើង​ត្រូវតែ​រៀបចំ​សម្រាប់​សមរភូមិ​នេះ ព្រោះ Costa ច្បាស់​ជា​បង្ករឿង​ដល់​អ្នក​ជាមិនខាន​។ បន្ទាប់ពីនោះ វា​ស្ថិតនៅលើ​អាជ្ញាកណ្តាល​ទាំងស្រុង​"៕

 

adverise with khmeread
ប្រភព៖ មៀរឺ

អ្នកនឹងចូលចិត្ត

មតិយោបល់