Hulk ជា​អ្នក​បញ្ចុះបញ្ចូល​ឱ្យ Oscar កើប​លុយ​នៅ​ចិន​! ឥឡូវ​រូបគេ​មាន​ចំណូល​ខ្ពស់ជាង Ronaldo និង Messi ទៀត​

    ​Hulk គឺជា​អ្នក​បញ្ចុះបញ្ចូល​មិត្ត​រួម​សញ្ជាតិ​ប្រេ​ស៊ី​ល​របស់ខ្លួន Oscar ឱ្យ​ផ្លាស់​ចេញពី​តោ​ខៀវ Chelsea ទៅកាន់​ក្លឹប Shanghai SIPG ដោយសារតែ​គាត់​បាន​ស្នាក់នៅ​ជាស្រេច​ជាមួយនឹង​ក្លឹប​អ្នកមាន​ក្នុង​លី​ក​កំពូល​ចិន Chinese Super League មួយ​នេះ​។​

​    ​Oscar បាន​បង្ក​ភាព​ភ្ញាក់ផ្អើល​ទៅដល់​ប្រិយមិត្ត​បាល់ទាត់ ដោយ​បដិសេធ​ការ​ស្នាក់នៅ​បន្ត​ក្នុង​អាជីព​បាល់ទាត់​ក្នុង​តំបន់​អឺរ៉ុប ដើម្បី​រក​កម្រៃ​ដ៏​ហូរហៀរ​ក្នុង​តំបន់​អាស៊ី​។​

​    ​អតីត​តារា​ខ្សែបម្រើ​របស់​តោ​ខៀវ Chelsea ដែល​ក្លឹប Shanghai បាន​ចំណាយលុយ​ចំនួន ៥២​លាន​ផោន​កាលពីដើម​ខែមករា​នេះ នឹង​រកប្រាក់​បាន ៤០០.០០០​ផោន​ក្នុង​មួយ​សប្តាហ៍​ក្នុង​អាជីព​របស់គាត់​ក្នុង​ទឹកដី​ចិន​។​

​    ​ប៉ុន្តែ​ការផ្លាស់​មួយ​នេះ​ប្រហែលជា​នឹងមិន​កើតឡើង​នោះឡើយ ប្រសិនបើ​មិនមាន​ការ​ជ្រោមជ្រែង​ពី Hulk​។ នោះ​បើ​យោងតាម​ពាក្យសម្តី​របស់​អតីត​តារាបាល់ទាត់​របស់​ក្រុម Porto និង Zenit ក្រោយ Oscar អាច​ស្វែងរក​គ្រាប់​បាល់​ក្នុងការ​បង្ហាញខ្លួន​ជា​លើកដំបូង​សម្រាប់​ក្លឹប​ថ្មី​របស់ខ្លួន​ក្នុងការ​ប្រកួត​មិត្តភាព​កាលពី​ម្សិលមិញ​នេះ​។​

​    ​ការផ្លាស់​មក​ក្លឹប​ចិន​នេះ​បានធ្វើឱ្យ Oscar ក្លាយជា​កីឡាករ​បាល់ទាត់​រកចំណូលបាន​ខ្ពស់បំផុត​លំដាប់​ទី​ពី​រលើ​ពិភពលោក​ខ្ពស់ជាង Ronaldo និង Messi ទៀត​។​

 ​    ​សូម​មើល​តារា​តម្លៃ​តារាបាល់ទាត់​ស៊ីថ្លៃ​ឈ្នួល​ខ្ពស់​ដាច់​គេ​លើ​លោក​ខាងក្រោម​នេះ​!៕

ប្រភព៖បរទេស

Untitled 1 adverise with khmeread

មតិយោបល់