Morgan Schneiderlin ពិនិត្យ​សុខភាព​រួចរាល់​នៅមុន​ការផ្ទេរ​ចេញពី Man Utd មក Everton

    ​Morgan Schneiderlin បានធ្វើ​ដំណើរ​ទៅ​ត្រួតពិនិត្យ​សុខភាព​នៅឯ​ក្លឹប Everton មុននឹង​សម្រេច​កិច្ចព្រមព្រៀង​ផ្ទេរ​តម្លៃ​ខ្លួន ២២​លាន​ផោន​ចាក​ចេញពី​ក្លឹប​បិសាច​ក្រហម Manchester United​។ នេះ​បើ​យោងតាម​សេចក្តីរាយការណ៍​របស់​វេ​ប​សាយ SkySports ។​

​    ​ការផ្លាស់​ចេញ​ដ៏​មាន​សក្តានុពល​ទៅកាន់​ទឹកដី Goodison Park ដែល​ត្រូវបាន​គេ​ញ្ជា​ក់ថា​អាច​បញ្ចប់​រួចរាល់​នៅ​ថ្ងៃ​ពុធ​ម្សិលមិញ ឬ​ថ្ងៃនេះ Schneiderlin នឹង​អាច​ជួបជុំ​ជាមួយនឹង​អតីត​អ្នកចាត់ការ​ចាស់​របស់ខ្លួន​លោក Ronald Koeman ដែល​ពួកគេ​ធ្លាប់​បានទទួល​ភាពជោគជ័យ​គួរឱ្យកត់សម្គាល់​អំឡុង​អាជីព​រួមគ្នា​នៅឯ Southampton​។​

​    ​ហើយ Schneiderlin ក៏បាន​ធ្វើដំណើរ​ទៅកាន់​ជំរំ​ហ្វឹកហាត់​របស់​អនាគត​ក្លឹប​ថ្មី Finch Farm របស់ខ្លួន​ភ្លាមៗ​ផងដែរ​កាលពី​ម្សិលមិញ​នេះ​៕

ប្រភព៖Skysport

adverise with khmeread