Nathan Redmond និយាយថា​ខ្លួនគេ​ប៊ិះ​ស៊ុត​ចូល​តែម្នាក់ឯង ៤ គ្រាប់ ក្នុង​ជ័យជម្នះ​លើ Liverpool យប់មិញ​

    ​Nathan Redmond បានក្លាយ​ទៅជា​វីរបុរស​ម្នាក់​មួយ​រំពេច ខណៈដែល​ក្រុម Southampton បាន​ផ្តួល​ហង្ស​ក្រហម Liverpool ក្នុង​ដំណើរ​ប្រជែង​ពាន​ខាប់​ក្នុងស្រុក EFL Cup ក្នុង​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​ជើង​ទីមួយ​កាលពី​យប់មិញ​នេះ​។​

​    ​ខ្សែប្រយុទ្ធ​ស្លាប​របស់ Southampton រូបនេះ បាន​ស៊ុត​បញ្ចូល​ទី​ក្នុង​នាទី ទី​២០ ដែល​នេះ​គឺ​ទើបតែ​ជា​បរាជ័យ​លើក​ទី​បី​ប៉ុណ្ណោះ​ក្នុង​រដូវ​កាល​នេះ​សម្រាប់​កូនក្រុម​របស់លោក Jurgen Klopp ។​

​    ​ប៉ុន្តែ​កូនក្រុម​របស់លោក Claude Puel បាន​ចាក់ចោល​ឱកាស​រាប់​ភ្លេច​ដើម្បី​ធ្វើឱ្យ​ការប្រកួត​នេះ​ក្លាយជា​ការចុកឈាម​បំផុត​សម្រាប់​ក្រុម​ភ្ញៀវ Liverpool នៅ​ដំណើរ​ប្រកួត​ជើង​ទី​ពីរ​។​

​    ​Redmond បាន​ខកខាន​ឱកាស​ជាច្រើន​នៅឯ​ចុងការ​ប្រកួត​តង់​ទីមួយ ហើយក៏​បាន​ស៊ុត​បំ​បុក​បង្គោល​ទី​ច្រើនដង​ដែរ​នៅឯ​តង់​ទី​ពីរ​។​

​    ​ក្រោយ​បញ្ចប់​ការប្រកួត Redmond បាន​និយាយថា "​ខ្ញុំ​គួរតែ​អាច​រកបាន​បួន​គ្រាប់​ថ្ងៃនេះ​។ យ៉ាងហោចណាស់​ក៏​យើង​អាច​នាំ​មុខមុន​ឆ្ពោះទៅកាន់​ទឹកដី Anfield ដែរ​"​។​

​    ​ជ័យជម្នះ​នេះ គឺជា​ជ័យជម្នះ​ដំបូង​របស់​ពួកគេ​ក្នុងការ​ប្រកួត​ប្រាំ​លើកចុងក្រោយ បន្ទាប់ពី​រង​បរាជ័យ​បី​លើក​ផ្ទួនៗ និង​ស្មើ​មួយ​ប្រកួត​។​

​    ​លោក Klopp ដែល​បានដាក់ Philippe Coutinho ទើបនឹង​ងើប​ពីរ​បួស​ចូលទៅក្នុង​ការប្រកួត​នា​តង់​ទី​ពីរ បាន​និយាយថា "​ជ័យជម្នះ​សម​នឹង​បាន​ទៅលើ Southampton ប៉ុន្តែ​វា​គឺ​ទើបតែ​ជើង​ទីមួយ​ប៉ុណ្ណោះ​"៕

ប្រភព៖Mirror

Southamptons nathan redmond celebrates scoring their first goal
adverise with khmeread
Loading ad ...