samsung-banner
adverise with khmeread

Luis Suarez សម្រេច​គ្រាប់​ទី​១០០​ឱ្យ Barcelona យប់មិញ

Gettyimages 631492392

    ​Luis Suarez បានក្លាយ​ទៅជា​កីឡាករ​ចុងក្រោយ​គេ​បង្អស់​របស់​ក្រុម​អ្នកមាន​បុណ្យ Barcelona ដែល​អាច​ស្វែងរក​គ្រាប់​បាល់​គ្រាប់​ទី ១០០​បាន បន្ទាប់ពី​គាត់​បាន​ស៊ុត​បញ្ចូល​ទី​នៅក្នុង​ការប្រកួត​ឈ្នះ​ទៅលើ Athletic Bilbao ក្នុងជំនួប Copa del Rey កាលពី​យប់មិញ​នេះ​។​

​    ​តារាបាល់ទាត់​អន្តរជាតិ​អ៊ុយ​រូ​ហ្គា​យ ដែល​បាន​ចុះហត្ថលេខា​ផ្ទេរ​ចេញពី​ហង្ស​ក្រហម Liverpool ក្នុងតម្លៃ​ខ្លួន ៦៥​លាន​ផោន​កាលពី​ឆ្នាំ​២០១៤ បាន​លេង​ត្រឹមតែ ១២០​ប្រកួត​ប៉ុណ្ណោះ​ដើម្បី​ឈានដល់​កំណត់ត្រា​មួយ​នេះ ដែល​បានធ្វើឱ្យ​គាត់​អាចធ្វើ​វា​បាន​លឿន​ជាង Lionel Messi, Samuel Eto’o និង Rivaldo ទៅទៀត​។​

​    ​ប៉ុន្តែ Suarez ដែល​នឹង​ឈានដល់​វ័យ ៣០​ឆ្នាំ​ក្នុង​ខែ​នេះ មិនមែនជា​កីឡាករ​ដែល​អាច​ស្វែងរក​គ្រាប់​បាល់​គ្រាប់​ទី ១០០​លឿន​ជាងគេ​នោះទេ​ក្នុង​ឯកសណ្ឋាន​របស់ Barcelona ។​

​    ​កំណត់ត្រា​ដ៏​គួរឱ្យ​ចាប់អារម្មណ៍​នេះ​ត្រូវបាន​កាន់កាប់​ដោយ Mariano Martin ដែល​ត្រូវការ​ត្រឹមតែ ៩៩​ប្រកួត​ប៉ុណ្ណោះ​ដើម្បី​ឈានដល់​កំណត់ត្រា​មួយ​នេះ​៕

ប្រភព៖Metro

adverise with khmeread

មតិយោបល់