PSG មានគម្រោងដណ្ដើមយកខ្សែប្រយុទ្ធ Alexis Sanchez ពីកំាភ្លើងធំ

          ក្លឹបយក្សបារាំង Paris Saint Germain កំពុង​ចាប់អារម្មណ៍ចង់​បាន​ខ្សែ​ប្រយុទ្ធ Alexis Sanchez របស់ក្លឹប​ Arsenal​។

          ប្រធាន​បច្ចេកទេសរបស់ក្លឹប PSG​ លោក Patrick Kluivert ចង់ផ្ទេរ Sanchez ​នៅរដូវ​ក្តៅ​នេះ ហើយ​គ្រូបង្វឹកលោក Unai Emery ក៏ទទួលបាន​ការគាំ​ទ្រ​​ដើម្បី​ផ្ទេរកីឡាករ​ឆ្នើម​រូប​នេះផងដែរ។

          Sanchez និង​ Arsenal មានបញ្ហា​មិន​អាច​ឈាន​ដល់ការចរចា​កិច្ច​ព្រម​ព្រៀងថ្មី​ ដោយសារមាន​ក្លឹបនៅ​ក្របខណ្ឌ​ Chinese Super League ហ៊ាន​ផ្តល់​ប្រាក់ឈ្នួលរហូតដល់ ៤០០.០០០​ផោន​ក្នុង​មួយសប្តាហ៍ដល់ Sanchez។

          សំណើ​របស់​ក្លឹបចិន​នេះ​បានធ្វើឲ្យគេលើកយកមក​ដាក់​លើ​តុចរចាដើម្បី ជាមួយ​​ Arsenal ហើយអន្តរការី​របស់ Sanchez បានព្យាយាម​បញ្ចុះបញ្ចូល​ឲ្យ​ក្លឹប Arsenal ​​កែប្រែ​រចនាសម្ព័ន្ធប្រាក់ឈ្នួល​ ដើម្បី​អាចរក្សា​ទុក​កីឡាករ​រូបនេះ។

          សំណើ​បឋម​​១៨០.០០០​ផោនក្នុងមួយសប្តាហ៍​របស់​​ Arsenal ​គឺជាការ​ដំឡើង​គួរសម​មួយ​លើ​កិច្ច​សន្យា​ដើម​របស់ Sanchez ដែល​មាន​ប្រាក់​ឈ្នួល ១៣០.០០០​ផោន​ក្នុងមួយ​សប្តាហ៍។

          ស្របពេលជាមួយគ្នា​នោះក្លឹប Juventus ក្លឹប Atletico Madrid និង Bayern Munich ក៏បានបង្ហាញការ​ចាប់​អារម្មណ៍​និងកំពុងតាមដានស្ថាន​ភាពរបស់កី​ឡា​កររូបនេះផងដែរ ប៉ុន្តែ​ប្រាក់ឈ្នួល​របស់​កីឡាករ​វ័យ​២៨​ឆ្នាំ​រូបនេះ​គឺជា​បញ្ហា​៕

Sanchez 13
adverise with khmeread
Loading ad ...