Tomas Muller សារភាពថា មិនអាចសម្របខ្លួននឹងទម្រង់លេងរបស់លោក Carlo Ancelotti បានទេ

          ខ្សែប្រយុទ Thomas Muller ​បានសារភាព​ថា ខ្លួន​ពិតជា​មិនពេញ​ចិត្ត​នឹង​ឆាក​ជីវិត​ជាមួយ​ក្លឹប​ Bayern Munich នៅ​ពេល​នេះទេ។

          កីឡាករ​សញ្ជាតិអាល្លឺម៉ង់​ដែលជា​គោលដៅ​ផ្ទេររបស់​ Man Utd រូបនេះ​មិន​អាចសម្របខ្លួន​ទៅ​នឹង​យុទ្ធ​សាស្ត្រ​របស់​លោក Carlo Ancelotti ហើយ​បាន​ត្រឹម​តែអង្គុយ​មើល​នៅ​ពេល​ Bayern Munich ប្រកួត​ជា​មួយ​ក្លឹប RB Leipzig ។

          Muller មិនអាចលាក់​បាំង​អារម្មណ៍​មិន​សប្បាយ​ចិត្ត​បានទេនៅពេល​សួរ​នាំអំពី​ស្ថានភាព​របស់ខ្លួន។ កីឡាករ​វ័យ​២៧​ឆ្នាំ​រូបនេះ​បាននិយាយថា “​ការ​ប្រកួត​ចុងក្រោយ​ជាមួយ Leipzig គឺមិន​ល្អ​ទាល់តែ​សោះ​សម្រាប់​ខ្ញុំ​ ដោយ​សារតែ​ខ្ញុំ​មិន​បាន​លេង”។ Muller បន្តថា “​ពីមុនមាន​ឱកាសបាន​ចូល​លេងច្រើន។ វាគឺជា​ការ​ប្រកួត​ដែល​ខ្ញុំ​ចង់លេង។​ ខ្ញុំមិន​ចង់​អង្គុយ​ចាំតែញញឹម​នោះទេ”។

          អតីត​កីឡាករជើង​ចាស់​របស់ Bayern Munich លោក Lothar Matthaus ក៏​បាន​សម្តែង​ការខកចិត្ត​ចំពោះ​អនាគត​របស់​ Muller ​ផងដែរហើយបាន​និយាយ​ថា “​គ្មាន​តំណែង​ពិតប្រកាដណាមួយ​ក្នុង​ទម្រង់​លេង​របស់​លោក Ancelotti ស័ក្តិ​សម​​​នឹង Muller ទេ”៕

adverise with khmeread