samsung-banner
adverise with khmeread

Jose Mourinho រំពឹង Zlatan Ibrahimovic ចូល​លេង​ពេល Man Utd ប៉ះ Liverpool ក្រោយ​អវត្តមាន​ក្នុងជំនួប​ជាមួយ Hull ដោយសារ​ជំងឺ​

Zlatan ibrahimovic file photo

    ​Zlatan Ibrahimovic ត្រៀមខ្លួន​ជាស្រេច​ដើម្បី​ចូលរួម​ប្រកួត​ទល់នឹង​ក្រុម​ហង្ស​ក្រហម Liverpool នៅ​ចុង​សប្តាហ៍​នេះ​។​

​    ​ខ្សែប្រយុទ្ធ​ជើងចាស់​របស់​ក្រុម​បិសាច​ក្រហម Manchester United បាន​អវត្តមាន​នៅក្នុង​ជ័យជម្នះ​ទៅលើ Hull ក្នុង​ដំណើរ​ប្រជែង​ពាន​ខាប់​ក្នុងស្រុក EFL Cup វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​កាលពី​ថ្ងៃ​អង្គារ​កន្លងទៅនេះ ដោយ​បញ្ហា​ជំងឺ​។​

​    ​បិសាច​ក្រហម​នឹង​ទទួល​ស្វាគមន៍​កូនក្រុម​របស់លោក Jurgen Klopp នៅ​ទឹកដី Old Trafford នា​រាត្រី​ថ្ងៃអាទិត្យ​នេះ ខណៈដែល​បិសាច​ក្រហម​កំពុង​សម្លឹង​រក​ជ័យជម្នះ​លើក​ទី ១០​ជាប់ៗ​គ្នា​របស់ខ្លួន​នៅ​គ្រប់ការ​ប្រកួតប្រជែង​ទាំងអស់​។​

​    ​ហើយ​លោក Jose Mourinho បាន​ទទួលស្គាល់ថា Ibrahimovic គឺ​ទំនងជា​នឹង​អាច​ចូល​សមរភូមិ​តទល់​នឹង​ហង្ស​ក្រហម​។​

​    ​អ្នកចាត់ការ​ទូទៅ​សញ្ជាតិ​ព័រ​ទុយ​ហ្គា​ល់​រូបនេះ​បាន​បញ្ជាក់ថា "Zlatan គឺមាន​បញ្ហា​ជំងឺ ដូច្នេះ​ខ្ញុំ​គិតថា​គ្មាន​បញ្ហា​អ្វី​ឡើយ ខ្ញុំ​គិតថា​គាត់​នឹងមាន​ភាពល្អ​ប្រសើរឡើង​វិញ​"៕

ប្រភព៖Mirror

adverise with khmeread

មតិយោបល់