​តម្លៃ​អង្ករ​នៅ​ឥណ្ឌា​កើនឡើង ដោយសារ​មាន​តម្រូវការ​ខ្ពស់​ពី​អាហ្វ្រិក​និង​អាស៊ី ខណៈ​ទីផ្សារ​ថៃ​និង​វៀតណាម​ស្ងាត់​ដូចគ្នា​

​    ​ក្រុម​ពាណិជ្ជករ​បាន​និយាយ​កាលពី​ថ្ងៃ​ពុធ​ថា តម្លៃ​អង្ករ​នៅ​ឥណ្ឌា​បាន​កើនឡើង​បន្ទាប់ពី​មាន​តម្រូវការ​ពី​អ្នកទិញ​នៅ​អាហ្វ្រិក​និង​អាស៊ី ខណៈ​ទីផ្សារ​នៅ​ប្រទេស​ថៃ​និង​វៀតណាម​នៅតែ​ស្ងប់ស្ងាត់​។​

​    ​ប្រទេស​ឥណ្ឌា ដែលជា​អ្នក​នាំចេញ​អង្ករ​ធំជាងគេ​លើ​ពិភពលោក និយាយថា អង្ករសម្រូប​ដែល​បាក់​ជា​កម្ទេច ៥% របស់ខ្លួន​នៅ​លក់​ចេញ​ក្នុងតម្លៃ ៣៤៦ ទៅ ៣៥០ ដុល្លារ​ក្នុង​មួយ​តោន​ក្នុង​សប្តាហ៍​នេះ ដែល​កើន​ពី ៣៤១ ទៅ ៣៤៥ ដុល្លារ​កាលពី​ថ្ងៃ​ពុធ​។​

​    ​អ្នក​នាំចេញ​ម្នាក់​នៅ​រដ្ឋ Andhra Pradesh ប្រទេស​ឥណ្ឌា​បាន​និយាយថា ការកើនឡើង​តម្លៃ​នេះ​បាន​កើតឡើង​ដោយសារ​តម្រូវការ​ពី​អ្នកទិញ​នៅ​អាហ្វ្រិក​បាន​កើនឡើង​។​

​    ​លោក​បាន​និយាយថា "​អ្នកទិញ​មកពី​អាហ្វ្រិក​បានធ្វើការ​ជាវ​ក្នុងតម្លៃ​ខ្ពស់ បន្ទាប់ពី​ខាន​ទិញ​អស់កាល​ដ៏​យូរ​" ដោយ​បន្ថែមថា តម្រូវការ​នៅ​អាស៊ី​ក៏មាន​ការកើនឡើង​ផងដែរ​៕

​    ​រីឯ​នៅ​ប្រទេស​ថៃ​វិញ តម្លៃ​អង្ករសម្រូប ៥ ភាគរយ​បាន​កើនឡើង​ដល់ ៣៦០ ទៅ ៣៦៥ ក្នុង​មួយ​តោន ដែល​កើន​ពី ៣៥៥ ទៅ ៣៦០ ដុល្លារ​កាលពី​សប្តាហ៍​មុន​។ ចំណែកឯ​តម្លៃ​អង្ករសម្រូប ៥ ភាគរយ​របស់​វៀតណាម​មានតម្លៃ ៣៤៥ ទៅ ៣៥០ ដុល្លារ​ក្នុង​មួយ​តោន​៕

ប្រភព៖ បរទេស

1
adverise with khmeread
Loading ad ...