samsung-banner
adverise with khmeread

ផ្ទះ​លោក​អធិការរង​ជិត​ចូលនិវត្តន៍​ត្រូវបាន​អគ្គិភ័យឆេះគ្មាន​សល់​

Unnamed %282%29

    ស្ទឹងត្រែង ៖ ផ្ទះ​ឈើ​ពី​ខ្នង​សង់​ឡើង​នៅ​ឆ្នាំ​ ​១៩៩០ ​របស់លោក​អធិការរង​ស្រុក​ថា​ឡា​បរិ​វ៉ា​ត់ ត្រូវ​ភ្លើង​ឆេះ​អស់​គ្មាន​សល់​ក្នុង​រយៈពេល​មិនបាន​ ៣០ ​នាទី​ធ្វើឱ្យមាន​ការភ្ញាក់ផ្អើល​ដ​ល់​អ្នកជិតខាង​ក្នុងភូមិ​រត់​មកជួយ​ខណៈម្ចាស់ផ្ទះ​មិន​នៅស្ថិត​ក្នុងភូមិ​ត្រពាំង​ព្រៃ ឃុំ​ថា​ឡា ស្រុក​ថា​ឡា​បរិ​វ៉ា​ត់ ខេត្តស្ទឹងត្រែង វេលា​ម៉ោង​៣ ​និង​១៥​នាទី​រសៀល​ថ្ងៃទី​១១ ​មករា​ ឆ្នាំ​២០១៧។​

    អ្នករស់នៅ​ជិតខាង​បាន​និយាយថា ផ្ទះ​ធ្វើ​អំពី​ឈើ​ត្រូវបាន​ភ្លើង​ឆេះ​ដោយសារ​ទុស្សេ​ខ្សែភ្លើង​ខណៈ​កូន​របស់គាត់​សាក​ទូរស័ព្ទ​ចោល​មិនបាន​បិត​ប៉ា​រ៉ែត​ភ្លើង។

    ម្ចាស់ផ្ទះ​ឈ្មោះ​ អ៊ី​វ លឿ ជាវរៈសេនីយ៍​ត្រី​មុខងារ​អធិការ​ង​ស្រុក ខណៈ​​គាត់​ទៅ​បំពេញការងារ​នៅ​ការិយាល័យ ហើយ​កូនៗ​មិន​ប្រយ័ត្ន​ដើ​រចេញ​មិនបាន​បិត​ប៉ា​រ៉ែត ទើប​បណ្តាលឱ្យ​ទុស្សេ​ខ្សែភ្លើង​ឆេះ​យ៉ាង​សន្ធោសន្ធៅ អស់​គ្មាន​សល់​ត្រូវបាន​បងប្អូន​ជិតខាង​ជួយ​ពន្លត់ និង​ជ​ញ្ជូន​បាន​ស្រូវ​មួយចំនួន​នៅក្រោម​ផ្ទះ បាន​មួយចំនួន​ឯ​សម្ភារៈ​លើផ្ទះ​មិនអាច​​យក​បាន​នោះទេ សូម្បីតែ​សម្លៀកបំពាក់​ឯក​ស​ណ្ឌា​ន​ធ្វើការ​របស់គាត់​ក៏​ឆេះ​មិន​សល់​ដែរ។​

    គ្រួសារ​ជនរងគ្រោះ​ក៏បាន​អំពាវ​វនា​វ ដល់​ប្រមុខ​រាជរដ្ឋាភិបាល​,​​ កាកបាទក្រហមកម្ពុជា,​ ក្រសួងមហាផ្ទៃ​, ​អគ្គស្នងការ​ប៉ូលិស​ជាតិ​, អាជ្ញាធរខេត្ត អង្គការ​សង្គម​ស៊ីវិល​មេត្តាជួយ​ឧបត្ថម្ភ​ជា​ថវិកា គ្រឿងឧបភោគ​បរិភោគ និង​ទីជម្រក​ដល់​គាត់​ផង ព្រោះ​ភ្លើង​ឆេះ​គ្មាន​សេះសល់​អ្វី​ទេ ពោលគឺ​សល់​តែមួយ​ចង្កេះ​តែប៉ុណ្ណោះ៕​

adverise with khmeread

មតិយោបល់