adverise with khmeread Index.jpg%e2%80%8b%e1%9f%a2

ឃាត់​ស្ត្រី​ម្នាក់​លួច​កាត់​ខ្សែក​ក្នុង​ផ្សារ​បន្លែ​ច្បារអំពៅ​

      ភ្នំពេញ ៖ ស្ត្រី​ម្នាក់​ត្រូវបាន​ប៉ូលិស​ប៉ុស្តិ៍​ច្បារអំពៅ​២​ឃាត់ខ្លួន​ពីបទ​លួច   កាត់​ខ្សែក​កើតហេតុ​នៅ​ថ្ងែ​ទី ២២​មករា  ឆ្នាំ​២០១៦​ម៉ោង​៨​និង​១០​នាទី នៅត្រង់ចំណុច​ផ្សារ​បន្លែ  ភូមិ​កណ្តាល​សង្កាត់​ច្បារអំពៅ​២ ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ ។​

      ប៉ូលិស​និយាយថា ដើមបណ្តឹង​ជនរងគ្រោះ​ឈ្មោះ ស៊ុំ  ឌឿ​ន   ភេទ  ស្រី     អាយុ​៣២ ឆ្នាំ​ជនជាតិខ្មែរ  មុខរបរ​កម្មករសំណង់  ស្នាក់នៅ​ក្នុងការ​ដ្ឌា​ន​សំណង់ លុច​សារី​ផ្លូវជាតិ​លេខ​១ ភូមិ​បឹង​ឈូក សង្កាត់​និ​រោខ​ណ្ឌ​ច្បារអំពៅ ។​

      ចំណែក ជនសង្ស័យ​ឈ្មោះ​រ៉េត  ឃីម ភេទ​ស្រី អាយុ​២៧​ឆ្នាំ  ជនជាតិខ្មែរ មុខរបរ មិន​ពិតប្រាកដ   ស្នាក់នៅ​ផ្ទះជួល  ភូមិ​ប៉ប្រក សង្កត់​កា​កាប ខណ្ឌ​ពោធិ៍​សែន​ជ័យ​។​វត្ថុតាង​ដកហូត​មាន​:​លោហធាតុ​១​ខ្សែ ប្រវែង​៣,៥០​សង្ទីម៉ែត្រ (​បី​តឹក​កន្ល​)​។​ចំពោះ​ជនសង្ស័យ​និង​វត្ថុតាង​បាន​បញ្ជូន​អធិការ​ចាត់ការ​បន្ត​តាម​និតិ​វិធី​ផ្លូវច្បាប់ ៕


adverise with khmeread

មតិយោបល់