​ឌូ​តឺ​តេ​នឹង​ចែក​ថ្នាំ​ពន្យារកំណើត​ឥតគិតថ្លៃ​ដល់​ប្រជាជន ៦ លាន​នាក់​ដើម្បី​កាត់បន្ថយ​ភាពក្រីក្រ​

​    ​ទីភ្នាក់ងារ​រដ្ឋាភិបាល​នៅ​ប្រទេស​ហ្វីលីពីន​ត្រូវបាន​បញ្ជា​ឱ្យ​ផ្តល់នូវ​សេវា​ពន្យា​កំណើត​ដោយ​ឥតគិតថ្លៃ​ទៅដល់​ស្ត្រី​ប្រមាណ ៦ លាន​នាក់​ដែល​មិនអាច​ទទួល​សេវា​នេះ​។​

​    ​លោក​ប្រធានាធិបតី​រ៉ូ​ឌ្រី​ហ្គោ ឌូ​តឺ​តេ​បាន​និយាយថា គាត់​ចង់​កាត់បន្ថយ​ចំនួន​មាន​ផ្ទៃពោះ​ដោយ​ចៃដន្យ​ជាពិសេស​ក្នុងចំណោម​អ្នកក្រ​។ បញ្ជា​របស់លោក​ត្រូវបាន​រំពឹងទុក​ថា នឹង​ប្រឈម​ការប្រឆាំង​ពី​វិហារ​រ៉ូ​ម៉ាំង​កាតូលិក​។​

​    ​អ្នក​កាន់តំណែង​មុន​របស់លោក​ឌូ​តឺ​តេ​បាន​តស៊ូ​ជាច្រើន​ឆ្នាំ​ដើម្បី​អនុម័ត​ច្បាប់​ពង្រីក​ការប្រើប្រាស់​ថ្នាំ​ពន្យារកំណើត​នៅក្នុង​ប្រទេស ប៉ុន្តែ​តុលាការ​កំពូល​បាន​ហាមឃាត់​បណ្តោះអាសន្ន​បន្ទា​ប់​ពី​បណ្តឹង​ពី​ក្រុមប្រឆាំង​នឹង​ការ​ការ​រំលូតកូន​។​

​    ​យោងតាម​មជ្ឈមណ្ឌល​ស្រាវជ្រាវ Pew Research Center បានឱ្យដឹងថា ប្រជាជន​ហ្វីលីពីន​ជាង ៨០ ភាគរយ​ជា​សាសនិក​រ៉ូ​ម៉ាំង​កាតូលិក​។​

​    ​លេខាធិការ​ផែនការ​សេដ្ឋកិច្ច​លោក Ernesto Pernia ត្រូវបាន​ដក​ស្រស់​សម្តី​ដោយ AP ថា​
​ការជំរុញ​ដើម្បី​សម្រេចបាន​នូវ "​តម្រូវ​ការដែល​មិនបាន​បំពេញ​ឱ្យសោះ​" សម្រាប់​គម្រោង​គ្រួសារ គឺជា​ផ្នែក​ដ៏​សំខាន់​នៃ​គម្រោងការ​របស់​ហ្វីលីពីន​ដើម្បី​កាត់បន្ថយ​ភាពក្រីក្រ​។​

​    ​គាត់​បាន​បន្ថែមថា រដ្ឋាភិបាល​ចង់​កាត់បន្ថយ​អត្រា​នៃ​ភាពក្រីក្រ​ទៅ​នៅត្រឹម ១៣ ភាគរយ​នៅ​ឆ្នាំ ២០២២ ដោយ​ធ្លាក់​ពី ២១,៦ ភាគរយ​កាលពី​ឆ្នាំមុន​៕

ប្រភព៖ បរទេស

2
adverise with khmeread
Loading ad ...