បែកធ្លាយ Obama ផ្ញើលិខិត​មួយ​ទៅ​ក្មេងស្រី​ជនជាតិ​ឥណ្ឌូនេស៊ី​ដែល​រង​ការភិតភ័យ បន្ទាប់ពី Donald Trump ឈ្នះឆ្នោត​

    ​មនុស្ស​ជាច្រើន​ដែល​បាន​ទៅ​ស្ដាប់​សុន្ទរកថា​លើកចុងក្រោយ​របស់លោក Obama កាលពី​ល្ងាច​ថ្ងៃ​អង្គារ​បាន​និយាយថា​ឃើញ​គាត់​ចាក​ចេញពី​ការិយាល័យ​ហើយ​។​

​    ​ប៉ុន្ដែ​ក្មេងស្រី​អាយុ ៩ ឆ្នាំ ឈ្មោះ Adinda Rania ដែល​កើត​ក្នុងប្រទេស​ឥណ្ឌូនេស៊ី ជា​កន្លែង​ដែល​លោក Obama បាន​ចំណាយពេល​រស់នៅ​កាលពី​នៅ​ក្មេង បាន​ព្រួយបារម្ភ​អំពី​ការ​ឈ្នះឆ្នោត​របស់ Donald Trump ដាក់​សម្ពាធ​ដល់​គ្រួសារ​មូស្លីម​ទាំងអស់​ដែល​កំពុង​រស់នៅ​ក្នុងប្រទេស​អាមេរិក​។​

​    ​ប្រធានាធិបតី​ជាប់ឆ្នោត​បានចេញ​យុទ្ធនាការ​ប្រឆាំងនឹង​ជនអន្តោប្រវេសន៍ និង​បាន​សន្យា​ហាមឃាត់​ពួក​មូស្លីម​ពី​ការ​ចូលមក​នៅ​ទឹកដី​អាមេរិក​ទៀតផង​។​

​    ​ម្ដាយ​របស់​នាង​តូច Adinda ឈ្មោះ Eva Mazriva គឺជា​អ្នកកាសែត​ជនជាតិ​ឥណ្ឌូនេស៊ី​រស់នៅក្នុង​ប្រទេស​អាមេរិក និង​ធ្វើ​ការឱ្យ​វិទ្យុ Voice of America បាន​ចែករំលែក​ការព្រួយបារម្ភ​របស់​នា​ង​អំពី​យុទ្ធនាការ​របស់ Trump នៅលើ​ហ្វេ​ស​ប៊ុ​ក​។​

​    ​តាមរយៈ​ការ​ឈ្នះឆ្នោត​របស់ Donald Trump ក្នុង​ខែវិច្ឆិកា ឆ្នាំ ២០១៦ Adinda បាន​សរសេរ​លិខិត​បួន​ទំព័រ​ទៅ​ប្រ​ធានា​ធីប​តី​អាមេរិក Obama ដែល​ក្នុងនោះ​រួមមាន​រូបភាព​នៅ​សាលា​និង​បងប្អូន​របស់​នាង ជាពិសេស​ជាមួយនឹង​សំណួរ​ដ៏​តានតឹង​មួយ​គឺ "​តើ​ប្រទេស​អាមេរិក​នៅតែ​សុវត្ថិភាព​សម្រាប់​ពួកយើង​មែន​ទេ​?"​។​

​    ​គួរឱ្យភ្ញាក់ផ្អើល Adinda បានទទួល​ការឆ្លើយតប​ត្រឡប់មកវិញ​ពី​ប្រធានាធិបតី​កាលពី​ថ្ងៃទី ៦ ខែមករា​។​

​    ​ក្នុងនោះ​លោក Obama បានសរសេរថា​៖
​    ​"​ប្រទេស​របស់​ពួកយើង​គឺជា​ផ្ទះ​សម្រាប់​មនុស្ស​គ្រប់គ្នា និង​គ្រប់​ជំនឿ​សាសនា​នៅលើ​ផែនដី​នេះ​។ ប៉ុន្ដែ​ខណៈដែល​យើង​អាច​មើលទៅ​ខុសគ្នា​ឬ​មកពី​គ្រួសារ​ផ្សេងគ្នា ក្នុងនាម​ជា​ពលរដ្ឋ​អាមេរិក យើង​នឹង​រួបរួម​ក្នុង​ជំនឿ​របស់​យើង​ថា យើងទាំងអស់គ្នា​សម​ទទួលបាន​សិទ្ធិ​ដូចគ្នា និង​ឱកាស​ដូចគ្នា​។ យើង​ចែករំលែក​ការឆ្លើយតប​ចុងក្រោយ​មួយ​ដើម្បី​បង្ហាញ​ពី​សេចក្ដី​សប្បុរស និង​ការគោរព​ឱ្យ​គ្នា​ទៅវិញទៅមក និង​យកចិត្តទុកដាក់​គ្នា​ទៅវិញទៅមក ដែលជា​វិធី​យើង​ចង់បាន​"​។​

​    ​លោក Obama ក៏បាន​សរសេរ​ទៀតផង​ដែរ​ថា "​អាមេរិក ជា​កន្លែង​ដែល​អ្នក​រាល់គ្នា មិន​ថា​យើង​មកពីណា ឬ​មើលទៅ​មាន​រូបរាង​យ៉ាងណាទេ គឺមាន​សេរីភាព​ក្នុងការ​រស់ និង​ស្រឡាញ់គ្នា​ដូច​បងប្អូន​"៕

 

Untitled 1 adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់