ស្រាបៀរអាន់ឆ័រ ចាប់រង្វាន់ជូនអតិថិជន ក្នុងកម្មវិធីជប់លៀងអាពាហ៍ពិពាហ៍

ស្រា​បៀរ​អាន់​ឆ័​រ នឹងធ្វើ​ការចាប់​រង្វាន់ លើក​ទី​១ ក្នុង​កម្មវិធី​ជប់លៀង អាពាហ៍ពិពាហ៍ របស់លោក​អ្នក ដែល​នឹង​ធ្វើឡើង នៅក្នុង​កម្មវិធី Anchor Fun Zone នៅ​ថ្ងៃទី​១៥ ខែមករា ឆ្នាំ​២០១៧ ចាប់ពី​ម៉ោង ៨​យប់​-១០​យប់ ដែល​ផ្សាយ​ផ្ទាល់ លើ​កញ្ចក់​ទូរទស្សន៍ ភី​អិន​អិន (PNN)​។​ ​កម្មវិធី​នេះ ធ្វើឡើង​សម្រាប់ អតិថិជន ដែល​បាន​ជាវ ស្រា​បៀរ​អាន់​ឆ័​រ ជប់លៀង ក្នុង​កម្មវិធី​អាពាហ៍ពិពាហ៍ របស់លោក​អ្នក​។ 

​សម្រាប់​ការចាប់​រង្វាន់ លើក​ទី​១​នេះ ស្រា​បៀរ​អាន់​ឆ័​រ នឹង​ប្រគល់​រង្វាន់ សម្រាប់​គូ​ស្វាមី​រិ​យា​ថ្មី នូវ​៖ ដំណើរ​ក្រេប​ច័ន្ទ​ទឹកឃ្មុំ នៅ​ឆ្នេរ​ឋានសួគ៌ ក្រា​ប៊ី (Krabi) ចំនួន​១៥​រង្វាន់ ទូរទស្សន៍ Sony Android 55" ចំនួន​១០​រង្វាន់ កាមេរ៉ា Sony Alpha ចំនួន​១០​រង្វាន់​។ 

​តើ​គូ​ស្វាមីភរិយា​រូប​ណាខ្លះ ដែលជា​ម្ចាស់​រង្វាន់​ទាំងនេះ​? កុំ​ភ្លេច​តាមដាន​ទាំងអស់គ្នា​។ ​ក្នុង​កម្មវិធី Anchor Fun Zone ក៏មាន​ការចូលរួម សម្តែង​កម្សាន្ត សប្បាយរីករាយ ពី​តារាចម្រៀង ជាច្រើនរូប ដូចជា ១) Katreeya English (Thai Singer), ២) Khem, ៣) ដួង វីរៈ​សិទ្ធ​, ៤) សួស វី​ស្សា និង​៥) នី​កូ​៕

15978680 1199595126762728 1657981267 n adverise with khmeread
Loading ad ...