គួរឱ្យអាណិតណាស់! ចុះទៅងូតទឹក​នៅ​មាត់កំពង់​ទឹកមុខ​ផ្ទះ ស្រាប់តែរើជំងឺដួល​រមៀល​ធ្លាក់ទឹកលង់ស្លាប់

    កណ្តាល ៖ មាន​ករណី​បុរស​ម្នាក់​បាន​លង់ទឹក​ស្លាប់ តាំងពី​ថ្ងៃទី​១០​ មករា ​២០១៧​ វេលា​ម៉ោង​៤ ​និង​៤០ នាទី​ល្ងាច រហូតដល់​ល្ងាច​ថ្ងៃទី១១​ មករា ​២០១៧​ ទើប​ឃើញ​សាកសព​នៅ​ចំណុច​ក្នុង​ទឹកដៃ​ទន្លេបាសាក់​កោះ​ថ្មី ស្ថិតក្នុង ភូមិ​កោះ​ថ្មី​ឃុំ​កោះធំ (​ក​) ស្រុក​កោះធំ ខេត្តកណ្តាល។​

    ប៉ូ​លិ​សិ​យាយ​ថា ជនរងគ្រោះ​ឈ្មោះ​ ង៉ែត ចុន ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ ជន​​ជាតិ ខ្មែរ​មុខរបរ​កសិករ មាន​ទីលំនៅៗ ភូមិ​ចុង​កោះ​ថ្មី ឃុំ​កោះធំ (​ក​)​ស្រុក​កោះធំ ខេត្តកណ្តាល។​

    តាម​ការ​ឆ្លើយ​បំភ្លឺ​របស់​ឈ្មោះ នៅ លី ភេទស្រី អាយុ៤០​ឆ្នាំ ត្រូវជា​ប្រពន្ធ​ជនរងគ្រោះ បាន​ឱ្យ​សមត្ថកិច្ច​ដឹងថា រយៈកាល​កន្លងមក​ជ​ន​រងគ្រោះ មាន​ជម្ងឺ​ប្រចាំកាយ (​លើ​ឈាម​) តែងតែ វិលមុខ ស្រ​វ៉ាំ​ង​ភ្នែក ជាប្រចាំ ហើយ​ក្រុមគ្រួសារ​បាន​យកទៅ​ព្យាបាល​តែ​ពុំជា​។​

    លុះ​នៅ​ថ្ងៃទី​១០ ខែមករា ឆ្នាំ២០១៧ វេលា​ម៉ោង​៤​ និង​៤០នាទី​ល្ងាច ឈ្មោះ ង៉ែត ចុន បាន​ចេញពីផ្ទះ​ម្នាក់ឯង​ទៅ​ងូតទឹក​នៅ​មាត់កំពុង​ទឹកមុខ​ផ្ទះរ​បស់​ខ្លួន។ ​បន្តិចក្រោយមក​មាន​ក្មេងៗ​ក្នុងភូមិរត់​មក​ប្រាប់ ប្រពន្ធ​ជនរងគ្រោះថា ជនរងគ្រោះ ង៉ែត ចុន ចុះ​ងូតទឹក ដួល​រមៀល​ធ្លាក់ទឹក​ហើ​យ។​

    ភ្លាមនោះ​ប្រពន្ធ ជនរងគ្រោះ​នឹង​អ្នកជិតខាង​បាននាំគ្នា​ទៅ​មាត់កំពង់​រួច​ចុះ​រាវរក​តែ​រក​ពុំ​ឃើ​ញ។ លុះ​នៅវេលា​ម៉ោង​៣​រសៀល​ថ្ងៃទី១១ ខែមករា ឆ្នាំ​២០១៧ ទើ​ប​ឃើ​ញ​សព​អណ្តែត​ទឹក រួច​រាយការណ៍​ជូន​សមត្ថកិច្ច។​

    ក្រោយពី​បានទទួល​ព័ត៌មាន​ផ្នែក​ជំនាញ​ប៉ូលិស​ស្រុក​កោះធំ បានទទួល​​បញ្ជា​ពី​លោក​អធិការ ចុះ​ទៅដល់​កន្លែងកើតហេតុ​កាលពីពេល​ល្ងាច រួច​បាន​បង្កើត​គណៈកម្មកា​រ មាន​អាជ្ញាធរ​មូលដ្ឋាន ប៉ុស្តិ៍នគរបាល​រដ្ឋបាល​គ្រូពេទ្យ នឹង​ក្រុមគ្រួសារ​ជនរងគ្រោះ ដើម្បី​ធ្វើការ​ពិនិត្យ​សាកសព​ជនរងគ្រោះ ឃើញថា ជនរងគ្រោះ ពុំមាន​ស្លាកស្នាម​អ្វី​គួរ​ឱ្យ​កត់សម្គាល់ ពាក់ព័ន្ធ​នឹង​ករណី​ផ្សេង​ឡើយ គឺ​ពិតជា លង់ទឹក ស្លាប់ ប្រាកដ​មែន។​

    ក្រោយ​ការពិនិត្យ​រួច​សមត្ថកិច្ច​បាន​បានប្រគល់​សាកសព​ជនរងគ្រោះ​ជូន​ក្រុមគ្រួសារ យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕

Unnamed adverise with khmeread

មតិយោបល់