បង្ក្រាប​ទីតាំង​លេង​ "​ប៉ក់​ក្ឌាំង​" អ្នកលេង​រត់​អស់​...​ចាប់​ម្ចាស់ផ្ទះ​ធ្វើ​កិច្ចសន្យា​

    កណ្តាល ៖ ប៉ូលិស​ស្រុក​កៀនស្វាយ​បាន​បង្ក្រាប​ល្បែងស៊ី​សង​បៀរ​ "​ប៉ក់ក្ឌាំង​"​ កាលពី​ថ្ងៃទី​១១ ​មករា ២០១៧ ​វេលា​ម៉ោង​១​ និង​១០​នាទី​រសៀល នៅ​ចំណុច​ផ្ទះ​ឈ្មោះ​ ថៃ សុខុម ភេទ​ស្រី ​អាយុ​៣៥​ឆ្នាំ​ (​ពិការ​ជើង​) ​មាន​ទីលំនៅ​ភូមិ​ស្រែអំពិល ​ឃុំ​ឈើទាល​ ស្រុក​កៀនស្វាយ​​ ខេត្តកណ្តាល ហើយ​អ្នកលេង​រត់​អស់ រួច​ចាប់​ម្ចាស់ផ្ទះ​ធ្វើ​កិច្ចសន្យា។​

    ប៉ូលិស​និយាយថា នៅ​ថ្ងៃខែ​ឆ្នាំ​និង​ពេលវេលា​ដូចខាងលើ​កម្លាំង​ប៉ុស្តិ៍​រដ្ន​បាល​ឈើទាល ស្រុក​កៀនស្វាយ បាន​ចុះបង្ក្រាប​ល្បែង​ស៊ី​សង​លេងបៀរ​ "​ប៉ក់ក្ឌាំង​"​ នៅ​ចំណុច​ខាងលើ​តាម​ពាក្យបណ្ដឹង​របស់​ប្រជាពលរដ្ឋ​។​

    ពេល​កម្លាំង ចុះ​ទៅដល់​អ្នកលេង​ល្បែង​បាន​រត់គេចខ្លួន​នៅសល់តែ​ម្ចាស់ផ្ទះ រួមទាំង​វ​ត្តុ​តាង​បៀ​០១​ហ៊ូ, ​ប្រាក់​ ១.០០០​ រៀល​ និង​កម្រាល​ភួយ​មួយ។ ​បន្ទាប់មក​ប៉ូលិស​ប៉ុស្តិ៍​បាន​ណែនាំ អប់រំ និង​ធ្វើ​កិច្ចសន្យា​ឈ្មោះ ថៃ សុខុម​ ឈប់​ផ្ដល់​ទីតាំង​និង​លេងល្បែង​ស៊ីសង​លើកទីមួយ ហើយ​មិន​លើកលែង​នៅលើ​ក​ក្រោយ​ឡើយ៕

Unnamed %283%29
adverise with khmeread
Loading ad ...