ស្វា​មួយ​ហ្វូង​នាំគ្នា​យំ ពេល​ឃើញ​សព​របស់​ស្វា​មនុស្ស​យន្ត​ក្លែងក្លាយ​! ទំនង​វា​ស្មានតែ​ជា​ស្វា​ពិត​មានជីវិត​

    ​ស្វា​មួយ​ទ័ព​បាននាំគ្នា​សោកសៅ​ដោយសារ​ស្វា​យន្ត​បង្កប់​កាមេរ៉ា បន្ទាប់ពី​ពួកវា​ធ្វេស​ប្រហែល​ធ្វើឱ្យ​ធ្លា​ក់វា​ខូច​បាត់ទៅ​។​

​    ​កាមេរ៉ា​លាក់​យ៉ាង​ពិសេស​បាន​ទុកចោល​ដោយ​កម្មវិធី BBC1 ដើម្បី​តាមដាន​និង​ថត​សកម្មភាព​អត្តចរិត​សត្វព្រៃ​។​

​    ​វា​ចាប់ផ្ដើម​ដោយ​ស្វា​មួយ​ក្បាល​ដែល​គិតថា​ជា​កូន​របស់​វា និង​ស្រឡាញ់​វា​ជាខ្លាំង​នៅ​ប្រាសាទ​ហិណ្ឌូ នៅ​រដ្ឋ Rajasthan ភាគ​ខាងលិច​ប្រទេស​ឥណ្ឌា​។ អ្នក​នៅ​ទី​នោះបាន​និយាយថា ស្វា​ទាំង​នោះបាន​ជឿថា ស្វា​ក្លែងក្លាយ​របួស មុនពេល​វា​សម្រេចចិត្ត​ថា​ស្វា​ក្លែងក្លាយ​ស្លាប់បាត់​ហើយ​។​

​    ​ស្វា​ទាំងអស់​នៅ​ទីនោះ​នាំគ្នា​កើតទុក្ខ​ព្រួយ និង​យល់​ពី​អារម្មណ៍​គ្នា​ទៅវិញទៅមក​ដូចជា​មនុស្ស​អ៊ីចឹង​៕

 

adverise with khmeread

អ្នកនឹងចូលចិត្ត