ប៉ូលិស​ចាប់បាន​ចោរលួច​បេះ​ផ្លែស្វាយ​ទៀតហើយ​

    កណ្តាល ៖ ប៉ូលិស​ស្រុក​លើកដែក​បាន​ឃាត់​បុរស​ម្នាក់​កាលពី​ថ្ងៃទី​១១ ​មករា​ ២០១៧ ​វេលា​ម៉ោង​១០ ​និង​៣០​នាទី​ព្រឹក បានទទួល​ពាក្យបណ្តឹង​ពី​ឈ្មោះ ឌន ពិសិដ្ឋ ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ ជាតិខ្មែរ មុខរបរ​ទិញ លក់ និង​ម៉ៅ​ផ្លែស្វាយ មាន​ទីលំនៅ​ភូមិ ព្រែក​តូច ឃុំ​ព្រែក​ដាច់ ស្រុក​លើកដែក ​ខេត្តកណ្តាល បន្ទាប់ពី​លួច​បេះ​ផ្លែស្វាយ​ក្នុង​ចម្ការ​កាលពី​ថ្ងៃទី​១០​ មករា​ ២០១៧ ​ម៉ោង១២ ​និង​៣០​នាទី ថ្ងៃត្រង់​ចំណុច​ដីចំការ​ស្វាយ​របស់​ឈ្មោះ ចាន់ ផាត ស្ថិ​នៅ​ភូមិ កំពង់ចម្លង ឃុំ​ព្រែក​ទន្លាប់ ស្រុក​លើកដែក ​ខេត្តកណ្តាល​។​

    ប៉ូលិស​និយាយថា ​ជនរងគ្រោះ​ឈ្មោះ ​ឌន ពិសិដ្ឋ អាយុ​៣៦​ឆ្នាំ ភេទ​ប្រុស មាន​ទីលំនៅ​ភូមិ​ព្រែក​តូច ឃុំ​ព្រែក​ដាច់ ស្រុក​លើកដែក ខេត្តកណ្តាល ​​​ជា​អ្នក​ម៉ៅ​ទិញ​ចំការ​ស្វាយ​ពី​ឈ្មោះ ​ចាន់ ផាត​ នៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ រួម​នឹង​បណ្ដឹង​ស្ដីពី​ការបាត់បង់​ផលដំណាំ​ជា​រៀងរាល់ថ្ងៃ​របស់​ប្រជាពលរដ្ឋ​ចំនួន​២៦​នាក់​ផងដែរ​។​

    ចំណែក​ជនសង្ស័យ​ឈ្មោះ ផុន មករា ហៅ​(​វ​ល្លិ៍​) ភេទ​ប្រុស អាយុ២៦​ឆ្នាំ ជាតិខ្មែរ មុខរបរ មិន​ពិតប្រាកដ មាន​ទីលំនៅ​ភូមិ ឃុំ​កើតហេតុ​ខាងលើ។​

    យោងតាម​ចម្លើយសារភាព របស់​ជនសង្ស័យ ឈ្មោះ វ​ល្លិ៍ បាន​ឆ្លើយថា ខ្លួន​ពិតជា​បាន​លួច​បេះ​ផ្លែស្វាយ ហើយ​បាន​យកទៅលក់​អស់​ពិតប្រាកដ​មែន។​

    ប៉ូលិស​ន្ត​ថា កាលពី​ថ្ងៃទី​១០​ មករា​ ២០១៧ វេលា​ម៉ោង​១២​ និង​៣០​នាទី ថ្ងៃត្រង់ ឈ្មោះ​ ណុល យ៉ាង កំពង់​នៅផ្ទះ​របស់ខ្លួន ដែល​ស្ថិតនៅ ជិត​ចម្ការ​ស្វាយ។ ​ស្រាប់តែ​ភ្លាមនោះ ឈ្មោះ យ៉ាង បាន​ក្រឡេកឃើញ មាន​ជើងមនុស្ស​ដើរ​ក្នុង​ចម្ការ​ស្វាយ ក៏បាន​ប្រាប់​​ប្តី​របស់ខ្លួន ឈ្មោះ សម្ងាត់​។ ភ្លាមនោះ ឈ្មោះ សម្ងាត់ បាន​ស្រែកថា​នរណា​លួច​បេះ​ផ្លែស្វាយ (​ស្រែក​ផ្ទួនៗ​)។​

    ចំណែក​ជនសង្ស័យ នៅតែ​មិន​ចេញ ពេលនោះ​ឈ្មោះ សម្ងាត់, ឈ្មោះ យ៉ាង និង​ឈ្មោះ ស្រី​ទូច ក៏បាន​នាំគ្នា​ជិះ​ម៉ូតូ ចេញ​សំដៅទៅ​ចម្ការ​ស្វាយ​ភ្លាម​។​ ពេលទៅដល់ អ្នក​ទាំងបី ក៏​ប្រទះឃើញ ឈ្មោះ ផុន មករា ហៅ​វល្លិ៍ កំពុង​បេះ​ផ្លែស្វាយ ដាក់​ក្នុង​ថង់​ពណ៌​ខ្មៅ ពេលនោះ​អ្នក​ទាំងបី ដែលជា​អ្នក​មើលថែ​ចម្ការ​ស្វាយ ក៏បាន​ស្រែកហៅ​ឈ្មោះ​នោះ​ចេញ ពី​ចម្ការ។​

    ភ្លាមនោះ​ជនសង្ស័យ ក៏​ដើរ​ចេញពី​មក​ក្រៅ ឈ្មោះ​វ​ល្លិ៍​ក៏បាន​និយាយ មកកាន់​អ្នក​ទាំងបី​ថា " ខ្ញុំ​មិនបាន​បេះ​របស់​អ្នកឯង​ទេ ស្វាយ​នេះ​មិនមែន​ស្វាយ​របស់​អ្នកឯង​ទេ"​។ ​ពេលនោះ​អ្នក​ទាំងបី​តប​វិញ​ថា "មិនមែនជា​របស់​អញ​មែន​តែ​អញ​ជា​អ្នកយាម​ចម្ការ​នេះ" ក្នុងពេល​នោះដែរ​ជនសង្ស័យ ឈ្មោះ​វ​ល្លិ៍​ឈរ​និយាយ​ជិត​កន្លះ​ម៉ោង ជាមួយ​អ្នក​ទាំងបី រួច​ក៏​យួរ​ស្បោង​ផ្លែស្វាយ​ចេញពី​ចម្ការ​បាត់ទៅ។​

    យោង​ចម្លើយសារភាពរ​បស់ជនស​ង្ស័​យ នៅ​ថ្ងៃទី​១១​ មករា ​២០១៧​ នៅពេល​កម្លាំង​សមត្ថកិច្ច បាន​ហៅ​មក​ធ្វើការ​សាកសួរ ជនសង្ស័យ​បាន​ឆ្លើយ​សារភាពថា ខ្លួន​បាន​បេះ​ផ្លែស្វាយ​នៅក្នុង​ចម្ការ​កើតហេតុ និង​បាន​យកទៅលក់​កន្លែង​យឿ​ទិញ​ស្វាយ​នៅ​ឃុំ​កំពង់​ភ្នំ ពិតប្រាកដ​មែន។​

    ក្នុងករណី​ខាងលើនេះ​សមត្ថកិច្ច បានធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ បណ្តោះអាសន្ន នៅ​អធិការដ្ឋាន​ស្រុក​លើកដែក ដើម្បី​ចាត់ការ​តាម​នីតិវិធី៕​

Untitled 1 adverise with khmeread

មតិយោបល់