លោក Mark Zuckerberg បង្ហាញ​ផ្ទះ​ផ្នែក​ខាងក្នុង​ផ្ទះ​ឱ្យ​ពិភពលោក​បានឃើញ​! ច្បាស់​ណាស់​វា​មិន​ដូច​ផ្ទះ​សេដ្ឋី​ដទៃ​ទេ តែ​អស្ចារ្យ​

    ​លោក Mark Zuckerberg ជា​អ្នកសរសេរ​កម្មវិធី និង​ជា​ស្ថាបនិក​ក្រុមហ៊ុន Facebook គឺជា​មនុស្ស​មាន​បំផុត​មួយរូប​នៅលើ​ផែនដី​នេះ​។ ដោយ​វាយតម្លៃ​ផ្អែកលើ​អ្នកមាន​ដទៃទៀត ផ្ទះ​របស់ Mark ច្បាស់​ជា​អស្ចារ្យ​ណាស់​ហើយ​មែន​ទេ​? វា​ពិតជា​អស្ចារ្យ​មែន ប៉ុន្ដែ​មិន​ដូច​អ្វីដែល​អ្នក​កំពុង​គិត​នោះទេ​។​

​    ​កាលពី​ថ្មីៗ​នេះ លោក Mark Zuckerberg បាន​ផុស​វីដេអូ​មួយ ដែល​បង្ហាញ​ពី​ការច្នៃ​ផ្ទះ​លោក​ទៅជា​ផ្ទៃ​ឆ្លាត​ហៅថា Jarvis​។ ដូចដែល​គាត់​ពណ៌នា​លើ​វីដេអូ គាត់​បានបង្ហាញ​ពី​របៀប​ប្រើប្រាស់​ជុំវិញ​ផ្ទះ​របស់គាត់​។​

​    ​អ្វីដែល​អស្ចារ្យ​មែន​ក្នុងផ្ទះ​មហាសេដ្ឋី​រូបនេះ​មិនមាន​គ្រឿង​សម្ភារៈ​សង្ហា​រឹម​ច្រើន​នោះទេ​។ រាល់​បន្ទប់​របស់គាត់​ទាំងអស់ ដំឡើង​មក​គឺ​តូច​និង​មិនមាន​សម្ភារៈ​ច្រើន​នោះទេ​។ សរុបមក​ផ្ទះ​នោះ​ធ្វើឱ្យមាន​អារម្មណ៍​ថា​មាន​របស់​តិចតួច​តែម្ដង​។​

​    ​ស្ថាបនិក​ហ្វេ​ក​ប៊ុ​ក​រូបនេះ​ក៏បាន​បង្ហាញ​ពី​ទិដ្ឋភាព​ផ្នែក​ខាងក្នុង​និង​ខាងក្រៅ​ផ្ទះ​របស់គាត់​នៅ Palo Alto ហើយ​ផ្ទះ​នេះ​លោក​បាន​ទិញ​ក្នុងតម្លៃ ៧ លាន​ដុល្លារ​កាលពី​ប៉ុន្មាន​ឆ្នាំមុន​។ 


​    ​ដោយ​រស់នៅ​លក្ខណៈ​រម​ទ​ម្យ​ទោះ​ខ្លួន​ជា​អ្នកមាន លោក Zuckerberg និង​ប្រពន្ធ​របស់គាត់​គឺជា​មនុស្ស​មាន​ទឹកចិត្ត​សប្បុរស​ដូចគ្នា​ផងដែរ​។ ហើយ​ពួកគេ​មិនដែល​ចំណាយ​ប្រាក់​លើ​របស់​មានតម្លៃ មុន​សប្បុរសធម៌​នោះទេ​។ លើសពីនោះ​កាលពី​ឆ្នាំ​២០១០ ប្តី​ប្រពន្ធ​នេះ​ក៏​ធ្លាប់​បរិច្ចាគ​ប្រាក់​ដល់​អង្គការ "The Giving Pledge" បង្កើតឡើង​ដោយ​មហាសេដ្ឋី Warren Buffet និង Bill Gates ផងដែរ​៕

 

Untitled 1
adverise with khmeread

អ្នកនឹងចូលចិត្ត

Loading ad ...