លោកយាយ​អាយុ​ ៧៧​ ឆ្នាំ​ជិះ​កង់​ឆ្លង​ផ្លូវត្រូវ​ម៉ូតូ​បើក​បុក​របួសធ្ងន់​

    កណ្តាល ៖ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ម៉ូតូ​និង​កង់​បុក​គ្នា​នៅ​ថ្ងៃទី​១១ មករា​ ២០១៧​ វេលា​ម៉ោង​១​ និង​២០​នាទី​រសៀល​នៅ​ចំណុច​ផ្លូវ​លេខ​១១០ ស្ថិត​ក្នុងភូមិ​ឫស្សីស្រុក ឃុំ​ខ្ពប ស្រុក​ស្អាង ខេត្តកណ្តាល​ បណ្តាលឱ្យ​លោកយាយ​អាយុ ​៧៧ ​ឆ្នាំ​របួសធ្ងន់។​

    ប៉ូលិស​និយាយថា ភាគី​ខាង​ម៉ូតូ​មានឈ្មោះ ទៀង លី​ណា ភេទ​ប្រុស អាយុ​២៦​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​ដើរ​ទិញ​ផ្លែស្វាយ មាន​ទីលំនៅ​ភូមិ​ថ្មី ឃុំ​ពាម​រាំង ស្រុក​លើកដែក ខេត្តកណ្តាល បាន​បើកបរ​ម៉ូតូ​ម៉ាក​ហុងដា សេ​៧០ (​គុប​មូល​) ពណ៌​ស្លែ ស្លាកលេខ​ភ្នំពេញ​ 1AQ-5721 ​ធ្វើដំណើរ​ក្នុងទិសដៅ​ពី​ជើង​មក​ត្បូង។​

    លុះ​ពេលមកដល់​ចំណុចកើតហេតុ​ស្រាប់​មាន ឈ្មោះ ​ជឹម សី​វ​ឡាំង ភេទ​ស្រី អាយុ​ ៧៧ ឆ្នាំ​មុខរបរ​ចាំផ្ទះ មាន​ទីលំនៅ​សង្កាត់​ច្បារអំពៅ ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ​ ដែល​ជិះ​កង់​ស្រប​ទិស​គ្នា​នៅ​ពីមុខ​ម៉ូតូ​បាន​បត់​ឆ្វេង​ឆ្លងផ្លូវ​ពី​លិច​មក​កើត​ធ្វើ​ឱ្យអ្នកបើក​ម៉ូតូ​គេច​មិនទាន់​ក៏​កៀ​គ្នា បណ្ដាល​ឱ្យ​អ្នកជិះ​កង់​ដួល​រងរបួស​ធ្ងន់ ហើយ​ត្រូវបាន​ក្រុមគ្រួសារ​បញ្ជូនទៅ​ព្យាបាល​នៅឯ​មន្ទីរពេទ្យ​ភ្នំពេញ។​

    ឯ​អ្នកបើកបរ​ម៉ូតូ​រងរបួស​ស្រា​លហើយ​បាន​ឃាត់ខ្លួន​យកមក​សាកសួរ រីឯ​ម៉ូតូ​និង​កង់​យកមក​រក្សាទុក​នៅ​អធិការដ្ឋាន​ប៉ូលិស​ស្រុក​ស្អាង ដើម្បី​កសាង​សំណុំរឿង​ទៅតាម​នីតិវិធី​៕

Untitled 1 adverise with khmeread

មតិយោបល់