វ៉ៃខ្នោះ​ជនសង្ស័យ​ម្នាក់​លក់​គ្រឿងញៀន​...​រត់​រួច​អស់​២​នាក់​

    កណ្តាល ៖ ប៉ូលិស​ស្រុក​ខ្សាច់កណ្តាល​បាន​បង្ក្រាប​ការជួញដូរ​នូវ​សារធាតុ​ញៀន​ដោយ​ខុសច្បាប់ ករណី​ទី​២៨ នា​ថ្ងៃទី​១២ ​មករា ​២០១៧ វេលា​ម៉ោង ៥​ ព្រឹក​នេះ​នៅ​ចំណុច​ភូមិ​ពុក​ឬ​ស្សី​ក្រោម ឃុំ​ពុក​ឬ​ស្សី ស្រុក​ខ្សាច់កណ្តាល ខេត្តកណ្តាល​ដោយ​ឃាត់ខ្លួន​បាន​ម្នាក់​រត់​រួច​២​នាក់។​

    ប៉ូ​លិ​សិ​យាយ​ថា  ជនសង្ស័យ​មាន ០៣​នាក់​( ឃាត់ខ្លួន​បាន​ម្នាក់​)១-​ឈ្មោះ ផន សុ​ភី​ន ហៅ ភី​ន ភេទ​ប្រុស អាយុ១៨​ឆ្នាំ  មុខរបរ មិន​ពិតប្រាកដ ជនជាតិខ្មែរ មាន​ទីលំនៅ​ភូមិពុក​ឬ​ស្សី​កណ្តាល ​ឃុំពុក​ឬ​ស្សី ស្រុក​ខ្សាច់កណ្តាល ខេត្តកណ្តាល (​ឃាត់ខ្លួន​) ,២-​ឈ្មោះ ស្រេង ធា​រះ​ហៅ បារាំង ភេទ​ប្រុស អាយុ ១៩​ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ មិន​ពិតប្រាកដ មាន​ទីលំនៅ​ភូមិ ឃុំ កើតហេតុ​( រត់គេចខ្លួន​) និង​៣-​ឈ្មោះ ​ជា កា​នី​ន ហៅ​ចេកចៀន  ភេទ​ប្រុស អាយុ១៨​ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ មិន​ពិតប្រាកដ មាន​ទីលំនៅ ភូមិ​ឃុំ​កើតហេតុ​ (រត់គេចខ្លួន​)។​

    វត្ថុតាង​ចាប់យក​រួមមាន ១.​ជញ្ជីង​សម្រាប់​ថ្លឹង​ថ្នាំញៀន ​០១, ២-​ទូរស័ព្ទ ០២ ​គ្រឿង​, ៣-​ថង់​វេច​ខ្ចប់​ថ្នាំញៀន​មួយចំនួន​, ៤-​សម្ភា​រៈសម្រាប់​ប្រើប្រាស់​ថ្នាំញៀន​មួយចំនួន​, ៥-​ដាវ ០២​ និង​៦-​កូន​កន្ត្រៃ ០១​។​

    ប៉ូលិស​បន្តថា នៅ​មុនពេល​កើតហេតុ​កម្លាំង​ផ្នែក​ប្រឆាំង​គ្រឿងញៀន ស្រុក បាន​សហកា​ជាមួយ​កម្លាំង​ប៉ូលិស​ប៉ុស្តិ៍​រដ្ឋបាល​ពុក​ឬ​ស្សី​បាន​ពួនស្ទាក់​នៅ​កន្លែងកើតហេតុ​ឃាត់ខ្លួន​ជនសង្ស័យ​បានម្នាក់​ឈ្មោះ ផន សុ​ភី​ន។ ​ចំណែកឯ​ឈ្មោះ ជា កា​នី​ន ​ហៅ​ចេកចៀន និង​ឈ្មោះ ស្រេង ធា​រៈ ហៅ​បារាំ បាន​រត់គេចខ្លួន​។​

    ក្រោយពី​សុំ​យោបល់​ដឹកនាំ​ពី​លោក លឹម សុគ​ន្ថា​ ​ព្រះរាជអាជ្ញា​ បានធ្វើការ​ឆែកឆេរ​ផ្ទះ ​ស្រេង ធា​រៈ ហៅ​បារាំង ដកហូត​បាន​ទូរស័ព្ទ​ចំនួន​២ ​គ្រឿង ថង់​វេច​ខ្ចប់​ថ្នាំញៀន​មួយចំនួន ​​និង​សម្ភារៈ​សម្រាប់​ប្រើប្រាស់​ថ្នាំញៀន​មួយចំនួន ដាវ ​១​។

    បន្ទាប់មកទៀត​បានធ្វើ​ការឆែកឆេរ​នៅផ្ទះ​ឈ្មោះ​ជា កា​នី​ន​ ហៅ​ចេកចៀន ​ដកហូត​វត្ថុតាង​រួមមាន​​ ជញ្ជីង​ថ្លឹង​ថ្នាំញៀន​ចំនួន​១​, ដាវ​ចំនួន១, ថង់​វេច​ខ្ចប់​មួយចំនួន​ និង​សម្ភារៈ​ប្រើ ប្រាស់​ថ្នាំញៀន​មួយចំនួន។ វត្ថុតាង​និង​ជនសង្ស័យ​បាន​បញ្ជូនមក​អធិការដ្ឋាន​ស្រុក បន្ត​ចាត់ការ​តាម​នីតិវិធី៕

Unnamed %281%29
adverise with khmeread
Loading ad ...