ប៉ូលិស​ស្រុក​កោះធំ​ចាប់​ពួក​លក់​ថ្នាំញៀន​បាន​ ៤​​ នាក់​

    កណ្តាល ៖ ជនសង្ស័យ​៤​នាក់​ពាក់ព័ន្ធ​ករណី​ជួញដូរ និង​ប្រើប្រាស់​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​ ត្រូវ​ប៉ូលិស​ចាប់ខ្លួន​ជា​បន្តបន្ទាប់ នា​ថ្ងៃទី​១១ ​មករា​ ២០១៧ វេលា​ម៉ោង​១​ និង​០៥នាទី រសៀល​នៅ​ចំណុច​ភូមិ​សំប៉ាន ឃុំ​កោះធំ​(​ខ​) ស្រុក​កោះធំ ខេត្តកណ្ដាល។​

    ប៉ូលិស​និយាយថា ជនសង្ស័យ​០៤​នាក់​គឺ​១-​ឈ្មោះ ប៉ាល់ ឆាង ភេទ​ប្រុស អាយុ១៨​ឆ្នាំ ជនជាតិខ្មែរ ទីលំនៅ​ភូមិ​សំប៉ាន ឃុំ​កោះធំ​(​ខ​) ស្រុក​កោះធំ ខេត្តកណ្ដាល​ មុខរបរ មិន​ពិតប្រាកដ​(​ឃាត់ខ្លួន​), ២-​ឈ្មោះ វ៉ាន ស្រ៊ាង ភេទ​ប្រុស អាយុ៣៧​ឆ្នាំ ជនជាតិខ្មែរ មាន​ទីលំនៅ​ភូមិ សំប៉ាន ឃុំ​កោះធំ​(​ខ​) ស្រុក​កោះធំ ខេត្តកណ្ដាល​មុខរបរ កសិករ​(​ឃាត់ខ្លួន​), ៣-​ឈ្មោះ ហ៊ិ​ន គឹម​សុង ភេទ​ប្រុស អាយុ៤៤​ឆ្នាំ ជនជាតិខ្មែរ មាន​ទីលំនៅ​ភូមិ​សំប៉ាន​ក្រោម ឃុំ​ព្រែក​អំបិល ស្រុក​ស្អាង ខេត្តកណ្ដាល មុខរបរ មិន​ពិតប្រាកដ (​ឃាត់ខ្លួន​)​ និង​៤-​ឈ្មោះ ពួក ប៊ុនធឿន ភេទ​ប្រុស អាយុ២៧​ឆ្នាំ ជនជាតិខ្មែរ មាន​ទីលំនៅ​ភូមិ​កោះ​ខែល ឃុំ​កោះ​ខែល ស្រុក​ស្អាង ខេត្តកណ្ដាល មុខរបរ មិន​ពិតប្រាកដ (​ឃាត់ខ្លួន​)។​

    វត្ថុតាង​ចាប់យក ១-​ម្សៅ​ក្រាម​ពណ៌​ស​ថ្លា​សង្ស័យ​សារធាតុ​ញៀន ​(​ម៉ា​ទឹកកក​) ១៥ កញ្ចប់​តូច, ២-​ទូរស័ព្ទដៃ​០៥​គ្រឿង, ៣-​ឧបករណ៍​កែច្នៃ សម្រាប់​វេច​ខ្ចប់ និង​ប្រើ​ប្រាស់​គ្រឿងញៀន​មួយចំនួន, ៤-​ម៉ូតូ​០១​គ្រឿង ម៉ាក Honda Dream C125 ស៊េរី​ឆ្នាំ 2012 ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ កណ្ដាល 1N-6156 និង​៥-​ប្រាក់រៀល​ចំនួន ៨.០០០៛ (​ប្រាំបី​ពាន់​រៀល​)​។​

    ប៉ូលិស​បន្តថា នៅ​ថ្ងៃទី១១ ខែមករា ឆ្នាំ២០១៧ វេលា​ម៉ោង១ ​និង​០៥​នាទី​រសៀល​សមត្ថកិច្ច​ជំនាញ​ប៉ូលិស​ស្រុក​កោះធំ​ បាន​ចល័ត​ល្បាត​ក្នុងភូមិ​សាស្ត្រ​ខ្លួន​គ្រប់គ្រង​។ ដោយ​បានទទួល​ព័ត៌មាន​ពី​មហាជន​ល្អ​ថា មានមុខ​សញ្ញា​សង្ស័យ ២​ នាក់ ឈ្មោះ ប៉ាល់ ឆាង និង វ៉ាន ស្រ៊ាង បាន​ប្រើប្រាស់​គ្រឿងញៀន​យ៉ាងសកម្ម​នៅ​ចំណុច​ភូមិ​ឃុំ​កើតហេតុ​ខាងលើ​។​

    ពេលនោះ​កម្លាំង​ជំនាញ​បាន​ចុះ​ដល់​ចំណុចកើតហេតុ​ខាងលើ ក៏បាន​ជួប​មុខសញ្ញា​សង្ស័យ​ឈ្មោះ ប៉ាល់ ឆាង និង វ៉ាន ស្រ៊ា​ន រួម​ជាមួយនិង​ឧបករណ៍​កែច្នៃ​សម្រាប់​ប្រើប្រាស់​គ្រឿងញៀន​មួយចំនួន​នៅក្នុង​ផ្ទះ វ៉ាន ស្រ៊ា​ន។ សមត្ថកិច្ច​បាន​នាំខ្លួន​ជនសង្ស័យ​ទាំង ០២ ​នាក់​ខាងលើ មកកាន់​អធិការដ្ឋាន​ដើម្បី​សាកសួរ ។​

    យោងតាម​ចម្លើយសារភាពរ​បស់ជនស​ង្ស័​យ​ទាំង ០២ ​នាក់​ខាងលើ បាន​ឆ្លើយ​សារភាពថា ពួកខ្លួន​ពិតជា​បាន​ប្រើប្រាស់​(​ជក់​)​គ្រឿងញៀន​ជាមួយគ្នា​ជា​ញ៉ឹក​ញាប់​មែន ហើយ​លើកចុងក្រោយ​ទើបតែ​ជក់​អស់​មុនពេល​ប៉ូលិស​ទៅដល់​។ ថ្នាំញៀន​នោះ​ទៀតសោត​គឺ​ពួកខ្លួន​តែងតែ​ទៅ​ទិញយក​មកពី​ឈ្មោះ ហ៊ិ​ន គឹម​សុង​ (​ហៅ ពៀច​) ភេទ​ប្រុស អាយុ៤៤​ឆ្នាំ នៅ​ភូមិ​សំប៉ាន​ក្រោម ឃុំ​ព្រែក​អំបិល ស្រុក​ស្អាង ខេត្តកណ្ដាល​។​

    តាម​ចម្លើយសារភាព​របស់​ឈ្មោះ ប៉ាល់ ឆាង និង វ៉ាន ស្រ៊ា​ន សមត្ថកិច្ច​បាន​បន្ត​ស្រាវជ្រាវ​រហូត​ជួប​ឈ្មោះ ហ៊ិ​ន គឹម​សុង​ (​ហៅ ពៀច​) នៅវេលា​ម៉ោង១៥ និង ៣០​នាទី​ថ្ងៃ​ដដែល ពេលនោះ​ឈ្មោះ ហ៊ិ​ន គឹម​សុង បាន​សារភាពថា រូប​ខ្លួន​ពិតជា​បាន​លក់ និង​ចែកចាយ​គ្រឿងញៀន​ឱ្យទៅ​ឈ្មោះ ប៉ាល់ ឆាង  និង​អ្នក​ផ្សេងទៀត​ពុំ​ស្គាល់ឈ្មោះ​ប្រាកដ​មែន ហើយ​ថ្នាំញៀន​ដែល​ខ្លួន​លក់​នោះ​គឺ​តែងតែ​ទំនាក់ទំនង​ទិញយក​មកពី​ឈ្មោះ ពួក ប៊ុនធឿន ភេទ​ប្រុស នៅ​ភូមិ​កោះ​ខែល ឃុំ​កោះ​ខែល ស្រុក​ស្អាង ខេត្តកណ្ដាល តាមរយៈ​ទូរស័ព្ទ។​

    ជនសង្ស័យ ហ៊ិ​ន គឹម​សុង បាន​បន្តទៀតថា រូប​ខ្លួន​ក៏​ទើបតែ​បាន​ទូរស័ព្ទ​កម្មង់​ទិញ​ថ្នាំញៀន​ពី​ឈ្មោះ ពួក ប៊ុនធឿន ​២០ ​កញ្ចប់​ផងដែរ។ ​ពេលនោះ​សមត្ថកិច្ច​ក៏បាន​ឃាត់ខ្លួន ហ៊ិ​ន គឹម​សុង ដើម្បី​នៅ​រងចាំ​ឈ្មោះ ប៊ុនធឿន​ យកគ្រឿងញៀន​មក ​រហូតដល់​វេលា​ម៉ោង​៧​យប់​ ថ្ងៃ​ដដែល ទើប​ជនសង្ស័យ ពួក ប៊ុនធឿន បាន​ជិះ​ម៉ូតូ​មកដល់ ពេលនោះ​សមត្ថកិច្ច​បាន​ឃាត់ខ្លួន​ឈ្មោះ ពួក ប៊ុនធឿន និង​ឆែកឆេរ​រកឃើញ​ថ្នាំញៀន​ចំនួន ១៥​ កញ្ចប់​តូច នៅក្បែរ​ម៉ូតូ​ដែល​ជនសង្ស័យ​បោះចោល។​

    តាម​ចម្លើយសារភាពរ​បស់ជនស​ង្ស័​យ ពួក ប៊ុនធឿន បាន​សារភាពថា ថ្នាំញៀន​ចំនួន ១៥​ កញ្ចប់​តូច ខាងលើ​គឺ​ពិតជា​របស់ខ្លួន​បាន​យកមក​លក់​ឱ្យឈ្មោះ ហ៊ិ​ន គឹម​សុង (​ហៅ ពៀច​) ប្រាកដ​មែន​។​

    បច្ចុប្បន្ន​ជនសង្ស័យ​ទាំង ០៤ ​នាក់ រួមជាមួយ​វត្ថុតាង​ដូច​បាន​ចាប់យក​ខាងលើ ត្រូវបាន​បញ្ជូន​មកកាន់​អធិការដ្ឋាន​ស្រុក​កោះធំ ដើម្បី​បន្ត​ចាត់ការ​តាម​នីតិវិធី៕

Unnamed %282%29 adverise with khmeread

មតិយោបល់