samsung-banner
adverise with khmeread

សាហាវ​បំផុត​!!! ​ប្តី​កាប់​ចិញ្ច្រាំ​ប្រពន្ធ​នឹង​កាំបិត​ខ្វែវ​...​រួច​ទៅ​ចងក​សម្លាប់ខ្លួន​

Untitled 1

    កំពង់ធំ ៖ មាន​ករណី​ប្រើ​អំពើហិង្សា​ក្នុង​គ្រួសារ នា​ថ្ងៃទី១២ ​មករា ​២០១៧ ​វេលា​ម៉ោង​ប្រហែល​១០​ព្រឹក​នេះ នៅក្នុង​រោង​ចាំចម្ការ តំបន់​ព្រៃ​ក្រសាំង​ខាងត្បូង ភូមិ​ក្រសាំង​ ឃុំ​សណ្ដាន់ ស្រុក​សណ្ដាន់ ខេត្តកំពង់ធំ​ ដោយ​ប្តី​កាប់​នឹង​កាំបិត​ខ្វែវ​លើ​ប្រពន្ធ​របួសធ្ងន់ ហើយ​ប្តីរ​ត់ទៅ​ចងក​សម្លាប់ខ្លួន។​

    ប៉ូលិស​និយាយថា អំពើហិង្សា​ដោយ​ចេតនា​ក្នុង​គ្រួសារ បង្កឡើង​ដោយ​ជនសង្ស័យ​ជា​ប្តី​ឈ្មោះ ឃុ​ត ជី អាយុ​៣៥​ឆ្នាំ មុខរបរ​ធ្វើស្រែ​បាន​កាប់​ទៅលើ​ប្រពន្ធ​នឹង​កាំបិត​ខ្វែវ​បណ្តាលឱ្យ​រងរបួស ៣ កន្លែង គឺ ម្រាមដៃ​ខាងស្ដាំ​ដាច់​អស់ទាំង​ស្រុង, ​ក្បាល​ផ្នែក​ខាងឆ្វេង​ ១ ​កន្លែង​ និង​កែងដៃ​ខាង​ឆ្វេង​១​កន្លែង។​ ជនរងគ្រោះ​ជា​ប្រព​ន្ធឈ្មោះ គឹម អ៊ី​ន អាយុ៣២​ឆ្នាំ​មុខរបរ​ធ្វើស្រែ ភូមិ ឃុំ ស្រុក កើត ហេតុ​ខាងលើ​។​

    ក្រោយពី​ធ្វើ​សកម្មភាព​រួច​ជនសង្ស័យ​បានធ្វើ អត្តឃាត​ចង កដោយ​ខ្លួនឯង​និង​អាវយឺត នៅ​ដើម​ដ​ង្កៀ​វ​ក្តាម ក្រោយ​ចម្ការ​ប្រហែលជា ១០ ម៉ែត្រ។ ​វត្ថុតាង​ដកហូត កាំបិត​ខ្វែវ ១។​

    បន្ទាប់ពី​ទទួលបាន​ព័ត៌មាន​កម្លាំង​សមត្ថកិច្ច​ជំនាញ និង​កម្លាំង​បច្ចេកទេស សហការ​ប៉ុស្ដិ៍រដ្ឋបាល​សណ្ដាន់​, ​អាជ្ញាធរ បាន​ចុះ​ស្រាវជ្រាវ​កន្លែងកើតហេតុ និង​ពិនិត្យ​សាកសព។​

    ក្រោយ​ពិនិត្យ​ប៉ូលិស​បាន​សន្និដ្ឋានបាន​ថា ជនសង្ស័យ​ពិតជា ​"ចងក​ធ្វើអត្តឃាត​ដោយ​ខ្លួនឯង​ប្រាកដ​មែន​"​។​ មូលហេតុ​ជននេះ​ផឹកស្រា ស្រវឹង​ជាប្រចាំ ហើយ​អាចមាន​សតិ​មិនល្អ​ (​ស​សៃ​ប្រាសាទ​ផង​)។​ ចំណែក​ជនរងគ្រោះ​ជា​ប្រពន្ធ​បាន​ដឹក​យកទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ខេត្ត៕​

adverise with khmeread

មតិយោបល់