samsung-banner
adverise with khmeread

ថ្លើមធំ​!!!​ គាស់​ទម្លុះទម្លាយ​លួច​ទ្រព្យសម្បត្តិ​នៅ​ក្នុង​បន្ទប់​ផ្នែក​ជម្ងឺគ្រុនចាញ់

Untitled 1

    ក្រចេះ ៖ កម្លាំង​ប៉ូលិស​ក្រុង​ក្រចេះ បង្ក្រាប​ឃាត់ខ្លួន​បាន​ជនសង្ស័យ​ម្នាក់​កាលពី​ថ្ងៃទី​១២ ​មករា​ ២០១៧ ម៉ោង១០ ​និង​១០​នាទី​នេះ នៅ​ចំណុច​ក្នុង​បរិវេណ​វត្ត​ក្រចេះ ស្ថិត​ក្នុងភូមិ​ក្រចេះ សង្កាត់​ក្រចេះ ក្រុង​-​ខេត្តក្រចេះ បន្ទាប់ពី​បានធ្វើ​សកម្មភាព​គាស់​ទម្លុះទម្លាយ​លួច​ទ្រព្យសម្បត្តិ​នៅ​ក្នុង​បន្ទប់​ផ្នែក​ជម្ងឺគ្រុនចាញ់។​

    ប៉ូលិស​និយាយថា ជនសង្ស័យ​ឈ្មោះ ក្រូច តូ ភេទ​ប្រុស អាយុ២៨​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ស្រែ​ស្តៅ សង្កាត់​អូរ​ឬ​ស្សី ក្រុង​-​ខេត្តក្រចេះ ពាក់​ព័ន្ធ​ករណី​អំពើ​គាស់​ទម្លុះទម្លាយ​លួច​ទ្រព្យសម្បត្តិ  ប្រព្រឹត្ត​កាលពី​ថ្ងៃទី​១០​ មករា​ ២០១៧ វេលា​ម៉ោង​១១ ​និង​៣០​នាទី​យប់​នៅ​ចំណុច​ការិយាល័យ​ស្រុក ប្រតិបត្តិ​ក្រចេះ ​(​បន្ទប់​ផ្នែក​ជម្ងឺគ្រុនចាញ់​) ស្ថិត​ក្នុងភូមិ​ក្រចេះ សង្កាត់​ក្រចេះ ក្រុង​-​ខេត្តក្រចេះ​។​

    ដកហូត​បាន​វត្ថុតាង​​ ទូរ​ស័ព្ទ​ដៃ​ចំនួន ​០២ ​គ្រឿង​ម៉ាក iPhone5S និង ម៉ាក Kphone។  

    បច្ចុប្បន្ន​ជនសង្ស័យ និង​វត្ថុតាង​ខាងលើ កំពុង​ឃាត់ខ្លួន និង​រក្សា​ទុកជា​បណ្តោះអាសន្ន​នៅ​អធិការដ្ឋាន​ប៉ូលិស​ក្រុង​ក្រចេះ​ចាត់ការ​តាម​នីតិវិធី​៕

adverise with khmeread

មតិយោបល់