ម៉ូតូ​បុក​ម៉ូតូ​ស្លាប់​ម្នាក់ ​របួស​ ៣ ​នាក់​ នៅ​កៀនស្វាយ​

    កណ្តាល ៖ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​រវាង​ម៉ូតូ​និង​ម៉ូតូ​ក្នុង​ទិសដៅ​ស្រប​ទិស​គ្នា​ពី​ភ្នំពេញ អ្នក​លឿង​មកដល់​ចំណុចកើតហេតុ​ម៉ូតូ​១​បាន​បត់​ឆ្លងផ្លូវ​ក៏ត្រូវ​ម៉ូតូ​១​ទៀត​បុក​ពីក្រោយ​បណ្តាលឱ្យ​ស្លាប់​និង​របួស​កាលពី​ថ្ងៃទី​១១​មករា​២០១៧​វេលា​ម៉ោង​១​និង​១០​នាទី​ផ្លូវជាតិ​លេខ​១ ចន្លោះ​គីឡូម៉ែត្រ​លេខ​45.46​ស្ថិតនៅ​ភូមិ​សំរោង​ក្អែរ​៣ ឃុំ​សំរោង​ធំ ស្រុក​កៀនស្វាយ ខេត្តកណ្តាល​។​

    ប៉ូលិស​និយាយថា ជនរងគ្រោះ​ដល់​ស្លាប់​នៅ​កន្លែងកើតហេតុ មានឈ្មោះ អុំ ញៀន​ ​ភេទប្រុស ​អាយុ​៤៧​ឆ្នាំ​ទីលំនៅ​ភូមិ​សំរោង​ក្អែរ​៣ ឃុំ​សំរោង​ធំ ស្រុក​កៀនស្វាយ ខេត្តកណ្តាល​។​ ជិះ​ម៉ូតូ​សង់​កូ​រេ​ពណ៌​ក្រហម​ស្លាកលេខ​សៀមរាប ​1J-1647 បើកបរ​ដោយ​ឈ្មោះ ហេង ប៊ុន ធឿន​ភេទ ប្រុស​អាយុ​១៩​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​កើតហេតុ​ខាងលើ​។​

    ភាគី ម៉ូតូ​បង្ក ម៉ាក ហុងដា​C125 ពណ៌​ខ្មៅ​ពាក់​ស្លាកលេខ ព្រៃវែង​1E-3169​បើកបរ​ដោយ​ឈ្មោះ ​ផុន សារិន ភេទ​ប្រុស​ អាយុ​២៧​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​ប្ញ​ស្សី​ជួរ ឃុំ​បឹង​ព្រះ ស្រុក​បាភ្នំ ខេត្តព្រៃវែង​មាន​ឌុប​ប្រពន្ធ​ឈ្មោះ ពឹ​ម ចរិយា អាយុ​២៧​ឆ្នាំ មិនមាន​រងរបួស​ឡើយ​។​

    ប៉ូលិស​បន្តថា ​នៅ​ម៉ោង​កើត​ហេ​តយ​ខាងលើ​ឈ្មោះ ​ហេង ប៊ុនធឿន ភេទ​ប្រុស ​បានធ្វើ​ដំណើរ​ចេញពី​វត្ត​សិរី​ដីដុះ ស្ថិតក្នុង​ឃុំ កើតហេតុ​ដោយមាន​ឌុប ឈ្មោះ អុំ ញៀន​ ភេទស្រី​ (​ជនរងគ្រោះ ស្លាប់​)​ ពីក្រោយ គោលបំណង សុំ​ដោយសារ​មក​ផ្ទះ​វិញ បើក​ក្នុង​​ទិសដៅ ភ្នំពេញ ទៅ អ្នក​លឿង​។​

    លុះ​មកដល់​ចំណុចកើតហេតុ ម៉ូតូ​របស់​ឈ្មោះ​ ហេង ប៊ុនធឿន ​បាន​បត់​ឆ្លងផ្លូវ​ពីស្ដាំ​ដៃ​មក​ឆ្វេង​ដៃ (​ពី​លិច​ឆ្លង​មក​កើត​) ដោយបាន​ក្រឡេកមើល​មក​ខាងក្រោយ​ឃើញ​មាន​រថយន្ត តូ​រី​ស​នៅ​ចំងាយ​ប្រហែល​១៥​ម៉ែត្រ​ពេលនោះ ហេង ប៊ុនធឿន ​បាន​បត់​ម៉ូតូ​ឆ្លង​មកដល់​ហួស​ចំណុចកណ្ដាល​ទ្រូងផ្លូវ​ខាងឆ្វេង​បន្តិច​ស្រាប់តែ​ម៉ូតូ​របស់​ឈ្មោះ ផុន​សារិន បើក​វ៉ា​រថយន្ត តូ​រី​ស​ក្នុងទិសដៅ​ស្រប​មក​បុក​ចំ​ពីក្រោយ​ផ្នែក​ចំហៀង​ខាង ស្ដាំ​លើ​ម៉ូតូ របស់​ឈ្មោះ ហេង ប៊ុនធឿន ដែល​កំពង់​ឌុប​ជនរងគ្រោះ​ពីក្រោយ។​

    ដោយ​ជនរងគ្រោះ ជា​ស្រី ហើយ មាន​ជាតិ សុរា​ក្នុង​ខ្លួន​ផង​មិនអាច​ទប់ខ្លួន​ជាប់​ក៏ ធ្លាក់​ពីលើ​ម៉ូតូ ដួល​បោក​ក្បាល ស្លាប់​នៅ​កន្លែងកើតហេតុ​តែម្ដង​។​

    ចំពោះ​ករណីនេះ​បណ្ដាលមកពី អ្នកបើក​ម៉ូតូ ឈ្មោះ ផុន​សារិន​ បើកបរ​ខ្វះ​ការប្រុងប្រយ័ត្ន បើក​មាន​ល្បឿន​លឿន គ្រប់គ្រង​ល្បឿន​មិនបាន​ពេល​មាន​ឧបសគ្គ​នៅខាងមុខ​។​ ចំណែក​អ្នកបើកបរ ឈ្មោះ ហេង ប៊ុនធឿន ធ្វេសប្រហែស​បើក​ម៉ូតូ​ឆ្លងផ្លូវ​ក្នុងស្ថានភាព​ប្រញាប់​ពេក​។​

    ក្រោយ​កើតហេតុ ជំនាញ​បាន​ចុះ​ដល់​ចំណុចកើតហេតុ ពិនិត្យ​នឹង​ឃាត់ខ្លួន​អ្នកបើក​ម៉ូតូ ទាំង​២ មានឈ្មោះ ផុន​សារិន និង​ឈ្មោះ​ហេង ប៊ុនធឿន  មក​អធិការដ្ឋាន​បន្ត​នីតិវិធី និង​ប្រគល់​សព​ជូន​ដល់​ក្រុមគ្រួសារ អុំ ញៀន យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕

Unnamed %283%29
adverise with khmeread
Loading ad ...