បញ្ជូន​ជើង​ខ្លាំង​ជនបទ ប្រើ​ស្នាប់ដៃ​វាយតប់​គេឯង​នៅ​ពិធី​កម្សាន្ត​បុណ្យ​ភូមិ​ទៅ​តុលាការ​

    ក្រចេះ ៖ ជើង​ខ្លាំង​ជនបទ​ម្នាក់​ប្រើ​ស្នាប់ដៃ​វាយតប់​គេឯង​នៅ​ពិធី​កម្សាន្ត​បុណ្យ​ភូមិ​ត្រូវ​បាន​ប៉ូលិស​បញ្ជូនទៅ​តុលាការ​នា​ថ្ងៃទី​១១ ​មករា​នេះ  បន្ទាប់ពី​បាន​ប្រើ​ស្នាប់ដៃ​វាយតប់​លើ​គេឯង​បង្ក​ឱ្យ​បុរស ​៣​ នាក់ រងរបួស នៅក្នុង​ភូមិ​ខ្សាច់​លាវ ឃុំ​អូរ​គ្រៀង ស្រុក​សំបូរ កាលពី​យប់​ថ្ងៃទី​១០ ខែមករា កន្លងទៅនេះ​។​

     អធិការរង​ប៉ូលិស​ស្រុក​សំបូរ​លោក​វរៈសេនីយ៍ត្រី ណ​យ ស៊ី​ថាច បានឱ្យដឹងថា ជនល្មើស​ដែល​ត្រូវ​ឃាត់ខ្លួន​រូបនេះ​ឈ្មោះ សឹង សុខ​ជាង​ហៅ​ញ៉ា​ញ់ និង​ត្រូវបាន​​ប៉ូលិស​ឃាត់ខ្លួន ក្រោយពី​ជននេះ ប្រដាប់​ដោយ​ស្នាប់ដៃ​ដែក បាន​បង្ក​ការ​វាយតប់​គេឯង បណ្តាលឱ្យ​បុរស​បីនាក់​រងរបួស​លើ​ដង​ខ្លួន​៕

Untitled 1
adverise with khmeread
Loading ad ...