samsung-banner
adverise with khmeread

ក្មេងប្រុស​ដែល​កើត​ជំងឺមហារីក​ឈាម ប៉ោង​ភ្នែក​ស្ទើរតែ​ផ្ទុះ​មក​ក្រៅ ឥឡូវ​ជាសះស្បើយ​ពី​ជំងឺ​នេះហើយ​

Unnamed %285%29

    ​ក្មេងប្រុស​អាយុ ៤ ឆ្នាំ ដែលមាន​ភ្នែក​ចេញឈាម និង​លៀន​ចេញ​ក្រៅ ដោយសារ​មហារីក​ឈាម​ត្រូវបាន​ព្យាបាល​ជាសះស្បើយ​ហើយ​។​

​    ​Sagar Dorji មកពី​ទីក្រុង Lakhimpur ក្នុង​ភាគ​ឦសាន​រដ្ឋ Assam ប្រទេស​ឥណ្ឌា​បានកើត​មហារីក​ឈាម​ក្នុង​រដូវក្ដៅ​កាលពី​ឆ្នាំមុន​។ ឪពុកម្ដាយ​គាត់​មិនមាន​លទ្ធភាព​ធ្វើតេស្ដ​ពិនិត្យ​សុខភាព​កូន​នោះទេ ប៉ុន្ដែ​ពិតណាស់ រឿង​របស់គាត់​មានការ​ចាប់អារម្មណ៍​ពី​អន្តរជាតិ បន្ទាប់ពី​ការចុះផ្សាយ​តាម​វេ​ប​សាយ Daily Mail​។​

​    ​មន្ត្រី​សុខភាព​ក្នុងស្រុក​បានដឹង​ពី​ស្ថានភាព​របស់គាត់ ហើយ​បាន​ស្វែង​ការព្យាបាល ដោយ​ប​ញ្ចូ​ន​កូនតូច​នេះ​តាម​យន្តហោះ​ទៅ​ទីក្រុង Bangalore មាន​ចម្ងាយ​ប្រមាណ ២.៩០០ គីឡូម៉ែត្រ​ដើម្បី​ព្យាបាល​ដោយ​វិធីសាស្ត្រ​គីមី​។​

​    ​បន្ទាប់ពី​ការព្យាបាល​អស់​រយៈពេល ៥ ខែ ភ្នែក​របស់​ក្មេង​នេះ​បាន​ស្រក​ទៅវិញ​ធម្មតា និង​លែង​ចេញឈាម​តាម​ភ្នែក​ទាំងស្រុង​។ បើទោះជា​គ្មាន​ការព្យាបាល​បន្តទៀត វេជ្ជបណ្ឌិត​មានការ​ព្រួយបារម្ភ​ខ្លាច​ជំងឺ​រើ​ឡើង បណ្ដាលឱ្យ​ភ្នែក​របស់គាត់​ខូច​ទាំងស្រុង​។​

​    ​ពេទ្យវះកាត់​របស់​ក្មេង​តូច​នោះ​ឈ្មោះ Sunil Bhat បាន​ប្រាប់​ទៅ​កាសែត Daily Mail ថា "​យើង​មិនដឹងថា​មានការ​ខូចខាត​ប៉ុន្មាន​ទេ​ក្នុង​ភ្នែក​របស់គាត់​។ ប្រសិនបើ​កញ្ចក់ភ្នែក​ខូច យើង​អាច​ជួសជុល​វា​បាន​"​។​

​    ​យ៉ាងណាមិញ Sagar គឺជា​ក្មេង​មានសំណាង​ម្នាក់ ដែល​ការវះកាត់​ភ្នែក​ទទួលបាន​ជោគជ័យ ដោយសារ​តែមាន​បងប្អូន​ខ្លួន​មាន​កញ្ចក់ភ្នែក​ត្រូវ​នឹង​ខ្លួន​។ ហើយ​ការវះកាត់​សរុប​អស់ប្រាក់​ចំនួន ២១ ម៉ឺន​រ៉ូ​ពី (៣ ម៉ឺន​ដុល្លារ​) ជា​ប្រាក់​បរិច្ចាគ​របស់​រដ្ឋា​ភិ​បាល​ឥណ្ឌា​៕

ប្រភព៖ បរទេស

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់