អត់​ដែល​ដឹង​សោះ​! តែ​ទឹក​ខ្ញី​ជួយ​រំលាយ​គ្រួសតម្រងនោម លាង​ថ្លើម និង​សម្លាប់​កោសិកា​មហារីក​ដែល​មិនទាន់​វិ​វត្ត​ខ្លួន​

    ​ខ្ញី​ក្រៅពី​ប្រើ​ធ្វើជា​អាហារ គេ​ក៏បាន​ប្រើ​វា​ធ្វើជា​ឱសថ​ព្យាបាល​បញ្ហា​សុខភាព​រាប់​សតវត្សរ៍​មកហើយ​ដែរ​។ ខ្ញី​មានគុណ​សម្បត្តិ​ប្រឆាំង​រលាក និង​សមត្ថភាព​ព្យាបាល​ជំងឺ​ជាច្រើន​រួមទាំង​រំលាយ​គ្រោះតម្រងនោម លាង​ថ្លើម និង​សម្លាប់​កោសិកា​មហារីក​ដែល​បម្រុង​វិ​វត្ត​ទៅជា​ជំងឺមហារីក​ជាដើម​។ ក្រៅពីនេះ​វា​ក៏មាន​គុណសម្បត្តិ​ប្រឆាំង​បាក់តេរី មេរោគ​ឆ្លង ប៉ារ៉ាស៊ីត ជំងឺហឺត និង​ជំងឺ​ជាច្រើន​ទៀត​។ 

​      ជាមួយ​រូបមន្ត​តែ​ខ្ញី​ខាងក្រោម វា​មិន​គ្រាន់តែ​ជួយ​ប្រឆាំង​និង​ទប់ស្កាត់​ជំងឺ​ដូច​បាន​រៀបរាប់​ខាងលើ​ប៉ុណ្ណោះ​ទេ ថែមទាំង​ជួយ​ធ្វើឱ្យមាន​អារម្មណ៍​ស្រស់ស្រាយ និង​មាន​កម្លាំង​ព្រឺស​ទៀតផង​។ លើសពីនេះ​ទៀត សម្រាប់​អ្នក​ដែលមាន​បញ្ហា​ឈាម​ដើរ​មិនសូវ​ស្រួល តែ​ខ្ញី​ក៏​ជួយ​សម្រួល​ឱ្យ​ឈាម​ដើរ​ស្រួល និង​ជួយ​ទប់ស្កាត់​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល​ផងដែរ​។​

​    ​ខ្ញី​ផ្ទុក​ទៅដោយ​ជាតិ​រ៉ែ និង​វីតាមីន​ជាច្រើន​។ ខ្ញី​ជួយ​សម្រួល​ចរន្តឈាម​ហូរ​បាន​ស្រួល ដើម្បី​នាំ​អុកស៊ីសែន​ទៅ​ចិញ្ចឹម​កោសិកា​រាងកាយ​យ៉ាង​ងាយស្រួល ហើយ​បើកាលណា​កោសិកា​មាន​អុកស៊ីសែន នោះ​កោសិកា​គ្មាន​ថ្ងៃ​នឹងត្រូវ​វិ​វត្ត​ទៅជា​កោសិកា​មហារីក និង​ក្លាយជា​ជំងឺមហារីក​នោះឡើយ​។ 

​    ​* គ្រឿងផ្សំ​សម្រាប់ធ្វើ​តែ​ខ្ញី​
​    ​- ទឹកឃ្មុំ ១ ស្លាបព្រា​កាហ្វេ​
​    ​- ខ្ទិះដូង ១ ស្លាបព្រា​កាហ្វេ​
​    ​- ម្សៅ​រមៀត ១ ស្លាបព្រា​កាហ្វេ​
​    ​- ខ្ញី ១ ស្លាបព្រា​កាហ្វេ​
​    ​- ទឹក ៣០០ មិ​ល្លី​លីត្រ​

​    ​* របៀប​ឆុង​
​    ​ដាក់​ខ្ញី និង​រមៀត​ដាំ​ក្នុង​ទឹក ៣០០ មិ​ល្លីត្រ រយៈពេល ៧ ទៅ ១០ នាទី​។ បន្ទាប់មក​សឹម​ដាក់​ទឹកខ្ទិះ និង​ទឹកឃ្មុំ​ចូល​តាម​ក្រោយ​។ ពិសា​១​កែវ​រាល់ថ្ងៃ​ឱ្យបាន​ជាប់លាប់​ដើម្បី​ជំរុញ​កម្លាំង ទប់ស្កាត់​ជំងឺមហារីក លាង​ថ្លើម និង​រំលាយ​គ្រោះតម្រងនោម ព្រមទាំង​ស្តារ​សុខភាព​ឱ្យមក​ល្អ​ដូចដើម​រាល់ថ្ងៃ​៕

1 adverise with khmeread
ប្រភព៖ healthylifeheadlines

អ្នកនឹងចូលចិត្ត