បើ​សង្កេតឃើញ​អាកា​រៈ​បែបនេះ គឺ​បានន័យថា​ពោះវៀន​កំពុងមាន​កន្លែង​ធ្លាយ​ហើយ​!

    ​ជញ្ជាំង​ពោះវៀន​របស់​អ្នក​គឺជា​របស់​មួយ​ដែល​អាច​ជ្រៀត​ដោយ​ម៉ូលេគុល​តូចៗ ដោយ​អនុញ្ញាតឱ្យ​ស្រូបយក​សារធាតុចិញ្ចឹម​មា​ន​ក្នុង​អាហារ​ដែល​យើង​បរិភោគ​។ យ៉ាងណាមិញ ក្នុងករណី​ដែល​ប្រហោង​តូចៗ​ក្នុង​ជញ្ជាំង​ពោះវៀន​ខូច វា​អនុញ្ញាតឱ្យ​ម៉ូលេគុល​ធំ​ដូចជា​ជាតិពុល និង​កាកសំណល់​មិនបានការ រុល​ចេញ​និង​លាយឡំ​ជាមួយនឹង​ឈាម​។ នេះ​គឺជា​អ្វីដែល​គេ​ហៅថា ធ្លាយ​ពោះវៀន​។​

​    ​អ្នកជំនាញ​និយាយថា ករណី​ដែល​ធ្វើឱ្យ​ធ្លាយ​ពោះវៀន​គឺ​បណ្ដាលមកពី​ការបរិភោគ​អាហារ​មាន​ជាតិ​ម្សៅ បរិភោគ​អាហារ​កែច្នៃ ពិសា​ស្ករ​ច្រើនពេក ផឹក​គ្រឿង​ស្រវឹង​ច្រើន​ជ្រុល និង​កត្តា​ផ្សេងទៀត​ដែល​ធ្វើឱ្យ​រលាក​។​

​    ​ខាងក្រោម​នេះ​គឺជា​រោគសញ្ញា​ធ្លាយ​ពោះវៀន​៖
​    ​១. រោគសញ្ញា​ហៅថា Nutrient Malabsorption (​ខ្វះ​វីតាមីន​សំខាន់ៗ​)៖ ទោះ​ធ្លាយ​ពោះវៀន អ្នក​នៅតែ​អាច​ស្រូបយក​សារធាតុចិញ្ចឹម​បាន​ដដែល​។ ប៉ុន្ដែ​សម្រាប់​ការ​ស្រូបយក​វីតាមីន B12 គឺ​មិនបានការ​ទេ​ស្រូប​រួច​ធ្លាយ​ចេញ​វិញ ដោយសារតែ​បញ្ហា​ពោះវៀន​។ កង្វះ​វីតាមីន B12 ធ្វើឱ្យ​អស់កម្លាំង​ល្ហិតល្ហៃ ដកដង្ហើម​ខ្លីៗ បាត់បង់​ចំណង់​អាហារ និង ហឹ​ង​ត្រចៀក​។​
​    ​២. អា​ឡែ​រ​ស៊ី​ជាមួយនឹង​ម្ហូបអាហារ​។​
​    ​៣. មាន​បញ្ហា​ស្បែក ដោយសារតែ​ការទទួលយក​ជាតិពុល​ជ្រៀតចូល​ឈាម​។​
​    ​៤. កើត​ជំងឺ​ថប់​អារម្មណ៍​។​
​    ​៥. បញ្ហា​ក្រ​ពេញទី​រ៉ូ​អ៊ី​ត (​ពក​ក​)​។​
​    ​៦. បញ្ហា​រំលាយ​អាហារ និង​ឧស្សាហ៍​រើ​ក្រពះ​៕

1 adverise with khmeread

អ្នកនឹងចូលចិត្ត

Loading ad ...