តៃវ៉ាន់​ដាក់បញ្ចូល​ភាសា​វៀតណាម​ជា​ភាសា​ទី​ពីរ​ក្នុង​កម្មវិធីសិក្សា​ថ្នាក់​ទី​៣​ដល់ទី​១២

    ​ការិយាល័យ​សេដ្ឋកិច្ច​និង​វប្បធម៌​តៃប៉ិ​ប្រចាំ​ក្រុង​ហូជីមិញ​បានប្រកាសថា ចាប់ពី​ដើមឆ្នាំ​ក្រោយ ភាសា​វៀតណាម​នឹងដាក់​បញ្ចូល​ជា​ភាសាបរទេស​សម្រាប់​សិស្ស​ថ្នាក់​ទី ៣ ដល់ទី ១២​។​

​    ​លោក Ou Chi Shi លេខាធិការ​នៅ​ការិយាល័យ​បែងចែក​ការអប់រំ​បាន​ប្រាប់​កាសែត​យុវជន Tuoi Tre កាលពី​ថ្ងៃ​ពុធ​យ៉ាង​ដូច្នេះ​ថា ចាប់ពី​ឆ្នាំ ២០១៨ ទៅ​ភាសា​វៀតណាម​នឹងដាក់​ជា​ភាសាបរទេស​ដល់​សិស្ស​តៃវ៉ាន់​ចាប់ពី​ថ្នាក់​ទី​បី ដើម្បី​ធ្វើជា​កម្មវិធីសិក្សា​ផ្លូវការ​របស់ខ្លួន​។​

​    ​លោក​បាន​បន្តថា កាតព្វកិច្ច​និពន្ធ​សៀវភៅ​ដើម្បី​បង្រៀន​ភាសា​វៀតណាម​គឺ​ជិត​រួចរាល់ ដោយសារ​កិច្ចខិតខំ​ប្រឹងប្រែង​ពី​មជ្ឈមណ្ឌល​ស្រាវជ្រាវ​វៀតណាម​និង​នាយកដ្ឋាន​សាកលវិទ្យាល័យ​វៀតណាម​នៅ​កោះ​តោះ​វ៉ាន់​។​

​    ​កោះ​តៃវ៉ាន់​ជា​កន្លែង​ដែលមាន​អន្តោប្រវេសន៍​កូនក្រមុំ​វៀតណាម​ច្រើនជាងគេ ជាមួយ​របាយការណ៍រ​បស់​ទូរទស្សន៍ VTV បាន​បង្ហាញថា ក្នុង​ខែកញ្ញា កូនក្រមុំ​វៀតណាម​ដែល​រស់​នៅលើ​កោះ​នេះ​មាន​ប្រមាណ ១០ ម៉ឺន​នាក់ ហើយ​ប្រហែល ៧០ ភាគរយ​ទទួលបាន​សញ្ជាតិ​៕

ប្រភព៖វៀតណាម

adverise with khmeread

អ្នកនឹងចូលចិត្ត