វិធី​បំបាត់​ថ្នាំ​សម្លាប់​សត្វល្អិត​ចេញពី​បន្លែ​ផ្លែឈើ សាមញ្ញ​សោះ តែ​យើង​មិនដែល​សង្កេត​!

    ​ថ្នាំ​បាញ់​សត្វល្អិត​គឺជា​របស់​ដែល​គេ​ប្រើ​ជាប្រចាំ ដើម្បី​សម្លាប់​សត្វល្អិត​ចេញពី​បន្លែ​ផ្លែឈើ ដូច្នេះ​តិចតួច​ស្តួច​ស្តើ​ម​គឺ​ច្បាស់​ជាមាន​ថ្នាំ​នោះ​ជាប់​បន្លែ​និង​ផ្លែឈើ ដែល​យើង​ទិញ​ពី​ផ្សារ​។ បើទោះជា​យើង​បាន​សម្អាត​វា​ក៏ពិតមែន ប៉ុន្ដែ​មិន​ស្អាត​ទាំងអស់​នោះទេ​។ ថ្នាំ​បាញ់​សត្វល្អិត​មិន​ត្រឹមតែ​ប៉ះពាល់​មនុស្សពេញវ័យ​នោះទេ ជាពិសេស​គឺ​ក្មេងៗ​ក៏​ប៉ះពាល់​មិនធម្មតា​ដែរ​។​

​    ​ប្រសិនបើ​អ្នក​ចង់​កម្ចាត់​ថ្នាំ​បាញ់​សត្វល្អិត​ចេញពី​បន្លែ​និង​ផ្លែឈើ​ដែល​អ្នក​បរិភោគ​គប្បី​អនុវត្តតាម​វិធី​ខាងក្រោម​នេះ​។​

​    ​១. ដាក់​បន្លែ ឬ ផ្លែឈើ​ចូលក្នុង​ធុង​ទឹក​មួយ​មានទឹក​គ្រប់គ្រាន់​។​
​    ​២. ដាក់​ទឹកខ្មេះ​ខ្លះ​កែវ ច្រើន​បំផុត​មួយ​កែវ​។​
​    ​៣. ត្រាំ​ចោល​រយៈពេល ១៥ នាទី​។​
​    ​៤. ដក​បន្លែ ឬ​ផ្លែឈើ​ចេញពី​ធុង​ទឹក​។​
​    ​៥. ហើយ​ចុងក្រោយ​លាង​ជាមួយនឹង​ទឹក​ធម្មតា​ជាការ​ស្រេច​៕

adverise with khmeread

អ្នកនឹងចូលចិត្ត