គន្លឹះ ៧ ចំណុច ក្មេង​ជំទង់​មិនគួរ​មើលរំលង ដើម្បី​ពន្លូត​កម្ពស់​បន្ថែមទៀត​

    ​កម្ពស់​គឺជា​អ្វីដែល​យើង​ចង់បាន​ជាទីបំផុត​។ ការ​មាន​កម្ពស់​ខ្ពស់ វា​ធ្វើឱ្យ​យើង​មាន​ទំនុកចិត្ត និង​អាចធ្វើ​អ្វី ដែល​មនុស្ស​មាន​កម្ពស់​ទាប​មិនអាច​ធ្វើបាន​។​

​    ​ថ្វីបើ​ហ្សែ​ន​ដើរតួ​មក​រំខាន​អ្នក​ក្នុងការ​លូត​កម្ពស់ ក៏ប៉ុន្តែ​អ្នក​នៅតែ​អាច​លូត​កម្ពស់​បាន ប្រសិនបើ​អ្នក​មិនទាន់​ពេញវ័យ​មែនទែន​ទេនោះ​។ ខាងក្រោម​នេះ​គឺជា​វិធីសាស្ត្រ​និង​គន្លឹះ​ដើម្បី​បន្ត​លូត​កម្ពស់​បន្ថែមទៀត​សម្រាប់​ក្មេង​ជំទង់​៖

​    ​១. ធ្វើ​លំ​ហាត់ប្រាណ​៖ ការលេង​កីឡា ឬ​ធ្វើ​លំ​ហាត់ប្រាណ​ជួយ​អ្នក​លូត​បាន​ប៉ុន្មាន​អ៊ី​ញ​ដែរ​។ 
​    ​២. ពង្រឹង​ប្រព័ន្ធ​ភាពស៊ាំ​៖ ប្រព័ន្ធ​ភាពស៊ាំ​ដើរតួ​មួយ ជួយ​អ្នក​លូត​កម្ពស់ ព្រោះ​វា​ជួយ​ការពារ​អ្នក​ពី​ជំងឺ​ផ្សេងៗ ដែល​រំខាន​ដល់​ការ​លូត​កម្ពស់​។ 
​    ​៣. បរិភោគ​អាហារ​ឱ្យ​ត្រូវ​ប្រភេទ​៖ សារធាតុចិញ្ចឹម​គឺ​សំខាន់​ណាស់ នៅពេល​អ្នក​កំពុងតែ​លូត​កម្ពស់​។ កាល់ស្យូម ប្រូតេអ៊ីន ស័ង្កសី និង​វីតាមីន D គឺជា​អ្វីដែល​អ្នកត្រូវការ​។​
​    ​៤. គេង​បាន​គ្រប់គ្រាន់​៖ ក្មេង​ជំទង់​ប្រសិនបើ​ចង់​លូត​កម្ពស់ គួរ​សម្រាក​ឱ្យបាន​ច្រើន និង​ផ្អាក​ការ​ចុច​លេង​ទូរស័ព្ទ​ដល់​យប់​ជ្រៅ​។​
​    ​៥. ពិនិត្យមើល​ឥរិយាបថ​របស់​អ្នក ៖ ត្រូវ​អ​ង្គុ​ត​ត្រង់​ខ្នង និង​មិនត្រូវ​អង្គុយ​កោង​ខ្នង​ទេ​។​
​    ​៦. រំលង​របស់​គ្រោះថ្នាក់​ដែល​ធ្វើឱ្យ​អ្នក​មិនអាច​លូត​កម្ពស់​បាន ៖ របស់​ទាំងនោះ​មានដូចជា​បារី ស្រា និង​ថ្នាំញៀន​។​
​    ​៧. ចុងក្រោយ​ត្រូវ​រក្សា​ជាតិ​ទឹក​ក្នុង​ខ្លួន​ឱ្យបាន​គ្រប់គ្រាន់​៕

adverise with khmeread

អ្នកនឹងចូលចិត្ត