វេជ្ជបណ្ឌិត​ប្រេ​ស៊ី​ល​ប្រើ​បច្ចេកទេស​ស្រកាត្រី​ទី​ឡា​ព្យ៉ា​មក​ព្យាបាល​របួស​រលាក​ស្បែក​កម្រិត​ទី​ពីរ​ជា​លើកដំបូង​ក្នុង​ប្រវត្តិសាស្ត្រ​ពេទ្យ​

    ​ស្ត្រី​ម្នា​ក់នៅ​ប្រទេស​ប្រេ​ស៊ី​ល ដែល​បាន​រលាកភ្លើង​ពេញ​ខ្លួន ត្រូវបាន​ព្យាបាល​ជាមួយ​ស្បែក​ត្រី​ដើម្បី​ជួយ​ឱ្យ​ស្បែក​នាង​ជាសះស្បើយ ហើយ​អ្នកជំងឺ​រូបនេះ​ក៏​ជា​ផ្នែក​មួយ​នៃ​ការពិសោធន៍​ថ្មី​សន្លាង​នេះដែរ​។​

​    ​អ្នកស្រី Maria Ines Candido da Silva វ័យ ៣៦ ឆ្នាំ បាន​រលា​កដៃ ក និង​មុខ​បន្ទាប់ពី​ធុង​ហ្គាស​នៅ​ភោជនីយដ្ឋាន​ដែល​គាត់​ធ្វើការ​បាន​ផ្ទុះ​។ កាលពី​តុលា​ឆ្នាំមុន ក្រុមគ្រូពេទ្យ​បានផ្តល់​ឱកាស​ដល់​គាត់​ឱ្យធ្វើជា​ផ្នែក​នៃ​ការសិក្សា​មួយ​ដោយ​យក​ស្បែក​ត្រី​ទី​ឡា​ព្យ៉ា​បិត​លើ​មុខរបួស​របស់គាត់​។ យោងតាម​កាសែត The Sun បានឱ្យដឹងថា គាត់​បាន​យល់ព្រម​សំណើ​នេះ​។​

​    ​ចំពោះ​ការព្យាបាល ក្រុមគ្រូពេទ្យ​បាន​យក​ស្រកាត្រី​ទី​ឡា​ព្យ៉ា ដែលជា​ពពួក​ត្រី​ធន់​នឹង​ជំងឺ ហើយ​គេ​បានចៀរ​យក​ស្រកា​មក​វេច​ខ្ចប់​នៅក្នុង​ថង់​ប្លា​ស្ទិ​ក ក្លាសេ​រយៈពេល​ដល់​ទៅ​ពីរ​ឆ្នាំ​។​

​    ​ស្រកាត្រី​នេះ​គឺ​ស្រដៀង​នឹង​ស្បែក​មនុស្ស ដែល​វា​បង្កលក្ខណៈ​ងាយស្រួល​ដើម្បី​ដាក់​លើ​មុខរបួស​។ ស្បែក​ត្រី​ទី​ឡា​ព្យ៉ា​បានដាក់​លើ​ស្បែក​អ្នកស្រី da Silva អស់ ១១ ថ្ងៃ​មុននឹង​ដកចេញ​ជាមួយ​ក្រមួន​ប្រេង​។​

​    ​លោក​វេជ្ជបណ្ឌិត Edmar Maciel ដែលជា​អ្នក​លើកឡើង​នូវ​គំនិត​នេះ​បាន​ប្រាប់ The Sun ថា​ស្រកាត្រី​ទី​ឡា​ព្យ៉ា​មាន​ផ្ទុក​កម្រិត​កូ​ឡា​ជែ​ន​ល្អ​បំផុត និង​មាន​សំណើម​ខ្ពស់ ដូច្នេះ​វា​ត្រូវការ​រយៈពេល​យូរ​ទើប​ស្ងួត ដែល​មុខងារ​ទាំងពីរ​ជា​កត្តា​ដ៏​សំខាន់​ក្នុងការ​ព្យាបាល​មុខរបួស​រលាកភ្លើង​។ លោក​បាន​បន្តថា ស្រកាត្រី​នេះ​មាន​ប្រសិទ្ធភាព​ក្នុង​ដំណើរការ​ព្យាបាល​ដោយ​ឱ្យ​អ្នកជំងឺ​មាន​អារម្មណ៍​ធូរស្រាល​និង​ព្យាបាល​មុខរបួស​រលាក​ធ្ងន់ធ្ងរ​យ៉ាង​ប្រសើរ​។​

​    ​Da Silva បាន​និយាយថា គាត់​បាន​វិលត្រឡប់​មក​សភាព​ធម្ម​តា​វិញ​ហើយ​បន្ទាប់ពី​ការព្យាបាល​នេះ ហើយ​គាត់​បាន​ណែ​នាំឱ្យ​អ្នកជំងឺ​ដែល​រលាក​ដូច​គាត់​ឱ្យប្រើ​វិធី​នេះ​។​

​    ​ទោះយ៉ាងណា អ្នកជំនាញ​ខាង​ស្បែក​ឈ្មោះ Cynthia Bailey បាន​ប្រាប់ Yahoo Beauty ថា ការព្យាបាល​តាមបែប​នេះ​គួរឱ្យ​ចាប់អារម្មណ៍ ប៉ុន្តែ​មាន​គ្រោះថ្នាក់​ដោយសារ​ការព្រួយបារម្ភ​ពី​ការឆ្លង​មេរោគ​តាមរយៈ​ស្រកាត្រី​។ ប៉ុន្តែ​អ្នកស្រី​បាន​បន្ថែមថា ក្រុម​អ្នកស្រាវជ្រាវ​ហាក់​សម្អាត​ស្បែក​ត្រី​បានល្អ​និង​ត្រឹមត្រូវ​មុននឹង​សម្រេច​ដាក់​លើ​មុខរបួស​៕

ប្រភព៖បរទេស

1
adverise with khmeread

អ្នកនឹងចូលចិត្ត