លោកអ្នក​មិនទាន់​ដឹង​ទេ រលក​យក្ស​ស៊ូ​ណា​ម៉ិ​ក​អាច​វាយប្រហារ​ខ្លាំង​បំផុត​នៅ​កម្ពស់​ដល់​ទៅ​រាប់គីឡូម៉ែត្រ​ឯណោះ

    ​អង្គការ​ឧតុនិយម​ពិភពលោក​បានប្រកាស​កា​លពី​ខែ​មុន​អំពី​រលក​ខ្ពស់បំផុត​ដែល​បាន​កត់ត្រា​គឺមាន​កម្ពស់ ១៩ ម៉ែត្រ ប៉ុន្តែ​តើ​រលក​នេះ​គឺជា​រលក​ខ្ពស់បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​មែន​ទេ​?

​    ​ចម្លើយ​នោះ​គឺ​វា​មិនមែនជា​រលក​ខ្ពស់បំផុត​ទេ ព្រោះ​បើ​ងាក​មក​មើល​ពីរ​លក​ស៊ូ​ណា​ម៉ិ គឺ​វា​អាច​ខ្ពស់ជាង​នេះ​រាប់រយ​ដង​។ អ៊ីចឹង​តើ​រលក​យក្ស​ស៊ូ​ណា​ម៉ិ​ក​អាច​ធំ​កម្រិតណា​?

​    ​ចម្លើយ​របស់​សំណួរ​នេះ​គឺ ធំ​មិន​នឹកស្មាន​ដល់​!!!

​    ​ក្រឡេកមើល​រលក​យក្ស​ស៊ូ​ណា​ម៉ិ​កាលពី​ឆ្នាំ ២០០៤ ដែល​កើតឡើង​ដោយ​គ្រោះ​រញ្ជួយ​ផែនដី​នៅ​មហា​ស​មុ​ត្រ​ឥណ្ឌា បាន​បញ្ចេញ​ថាមពល​ខ្លាំង​ជាង​គ្រាប់បែក​ដែល​បាន​ប្រើប្រាស់​អំឡុង​សង្គ្រាមលោក​ទី​ពីរ និង​បង្ក​ជា​រលក​ប្រហែល ៣០ ម៉ែត្រ​ដោយ​តាម​តំបន់​ខ្លះ​។​

​    ​ក្រៅពី​គ្រោះ​រញ្ជួយ​ដី រលក​យក្ស​ស៊ូ​ណា​ម៉ិ​អាច​បង្កឡើង​នៅពេល​អ្វីមួយ​ដ៏​ធំ​ធ្លាក់​ក្នុង​ទឹក​ដែល​ស្រដៀង​នឹង​ដុំថ្ម​ដែល​គេ​ចោល​ក្នុង​ទឹក ដោយ​វា​បង្កើតបានជា​រលក​អង្កាញ់​។​

​    ​ប្រសិនបើ​លោកអ្នក​ងាកមើល​កាលពី ១,៥ លាន​ឆ្នាំមុន រលក​ដែល​បាន​បង្កដោយ​ការបាក់​ភ្នំភ្លើង​នៅ​កោះ Molokai រដ្ឋ​ហា​វ៉ៃ បាន​បង្ក​ជា​រល​កនៅ​កម្ពស់ ៦០០ ម៉ែត្រ​និង​បាន​គ្រប់​ដណ្តប់​កោះ​ទាំងមូល​ទៅក្នុង​ទឹក​។​

​    ​ទោះយ៉ាងណា​រលក​យក្ស​ដ៏​ធំ​បំផុត​ដែល​ត្រូវបាន​ជឿថា​ខ្ពស់បំផុត​គឺ​បាន​កើតឡើង​កាលពី ៦៦ លាន​ឆ្នាំមុន នៅពេល​អាចម៍ផ្កាយ​ដែលមាន​អង្កត់​ផ្ជិ​ត ១០ គីឡូម៉ែត្រ​បាន​បុក​ផែនដី​នៅ​ឈូង​សមុទ្រ​ម៉ិ​ក​ស៊ិ​កដោយ​បង្កើតបានជា​រលក​កម្ពស់ ៥ គីឡូម៉ែត្រ​ដែល​នេះ​គឺ​ខ្ពស់ជាង​ភ្នំ​អាល់​នៅ​តំបន់​អឺរ៉ុប​ទៅទៀត​៕

 

Untitled 1
adverise with khmeread

អ្នកនឹងចូលចិត្ត