samsung-banner
adverise with khmeread

អាហារ ៨ មុខ​នេះ​អាច​រក្សា​ឱ្យនៅ​ស្រស់​បាន​រាប់​ខែ​! អនុវត្ត​ពី​ឥឡូវ លោកអ្នក​មិនចាំបាច់​ទៅ​ផ្សារ​ច្រើន​ជើង​

0

    ​នរណា​ក៏​ចង់ឱ្យ​អាហារ​នៅ​ស្រស់​និង​ល្អ​បានយូរ​ដែរ ព្រោះ​ខ្ចិ​ល​ទៅ​ផ្សារ​ពីរ​បី​ដង​ទិញ​របស់​ដដែលៗ​។ ប៉ុន្ដែ​ពួកគេ​ត្រូវ​ប្រឈមមុខ​នឹង​អាហារ​ខូច​ទុក​មិន​បានយូរ​។​

​    ​ខាងក្រោម​នេះ​គឺជា​ដំណោះស្រាយ​សម្រាប់​លោកអ្នក​ដែល​ចង់​រក្សា​អាហារ​បានយូរ​ថ្ងៃ​យូរ​ខែ​៖

​    ​១. ទឹកដោះគោ​៖ អ្នក​ច្បាស់​ជា​ទិញ​ទឹកដោះគោ​ហើយ​ចាក់​ផឹក​។ ប៉ុន្ដែ​ប្រសិនបើ​អ្នក​ចង់ទុក​បាន ៤ ទៅ ៦ សប្ដាហ៍​គ្រាន់តែ​ទុក​ន្លែ​ង​កក​ជាការ​ស្រេច​។​


​    ​២. ស៊ុត​៖ អ្នក​ច្បាស់​ជា​ទិញ​ស៊ុត​ច្រើន​ដើម្បី​ហូប ប៉ុន្ដែ​ប្រឈម​ខូចគុណភាព​។ កុំ​ភ័យ វាយ​បំបែក​ដាក់​ចាន​ធ្វើ​ទឹកកក និង​រោយ​អំបិល ឬ​ស្ករ​បន្តិច​ទុក​ន្លែ​ង​កក វា​នឹង​នៅតែមាន​គុណភាព​បាន​រាប់​ខែ​។​


​    ​៣. ទឹកជ្រលក់​៖ ដាក់​ក្នុង​ថង់​មាន​មាត់​កឹ​ប​ទុក​នៅ​កន្លែង​កក ហើយ​ចាំ​យកមកប្រើ​ប្រាស់​នៅពេល​ត្រូវការ​។​


​    ​៤. សាឡា​ត់​៖ រុំ​វា​ជាមួយនឹង​ក្រដាស​ជូត​មាត់​ប្រភេទ​រឹង វា​នឹង​នៅ​ស្រស់​បានយូរ​។​


​    ​៥. ផ្លែ​ប៉ោម ទុក​ក្នុង​ទូទឹកកក​បាន​រយៈពេល​ច្រើន​ខែ​មិនចេះ​ខូច​។​


​    ​៦. ការ៉ុត​៖ ការ៉ុត​ប្រសិនបើ​អ្នកទិញ​មក​ទុកចោល​វា​នឹង​ឆាប់​ខូច ដូច្នេះ​បើ​ចង់​ឱ្យនៅ​ស្រស់​កប់​វា​ក្នុង​ខ្សាច់​។​


​    ​៧. ស្លឹក​ខ្ទឹម​៖ ចង់ឱ្យ​វា​នៅ​ស្រ​ស់រក​កែវ​មានទឹក​មួយ​ដាក់​វា​ចូល​ក្នុងនោះ ទឹកនឹង​ជួយ​រក្សា​គុណភាព​របស់​វា​។​


​    ​៨. បន្លែ​បៃតង​៖ ចង់ឱ្យ​វា​នៅ​ស្រស់​ដាក់​ក្នុង​កែវ​មាន​គម្រប​បិទ​ឱ្យ​ជិត​៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់