adverise with khmeread 1

កំពូលតារាមុខឌឺ​ឈ្នះ​ពានរង្វាន់​ការសម្តែង​ល្អ​ដាច់​គេ​នៅ​អង់គ្លេសហើយ​​ធ្វើ​ព្រងើយ

​បើ​និយាយ​ពី​រឿង​ដាក់ខ្លួន​ប្រហែលជា​គ្មាន​នរណា​ដាក់ខ្លួន​សាហាវ​ជាង​តារា​សម្តែង​លោក Danny Dyer នោះឡើយ គាត់​បាន​រក្សា​ទឹកមុខ​យ៉ាង​ស្មើ​នៅពេល​ឈ្នះ​ពានរង្វាន់​តារា​សម្តែង​ល្អ​ដាច់​គេ​នៅក្នុង​កម្មវិធី National Television Awards​។​

​គ្រប់គ្នា​អាច​នឹង​ម៉ិ​ក​ទុក​មុន​ថា​លោក Dyer អាច​នឹង​អរ​លោតកញ្ឆេង​នៅពេល​គេ​ប្រកាស​ឈ្មោះ​លោក​ជា​ជ័យលាភី​ពានរង្វាន់​សម្រាប់​ការសម្តែង​ល្អ​ដាច់​គេ​កាលពី​រាត្រី​ថ្ងៃ​ពុធ តែ​ការពិត​មិន​ដូច្នោះ​ទេ គឺ​លោក​បាន​នៅ​ស្ងៀម​ដូចជា​គ្មាន​រឿង​អ្វី​កើតឡើង​អ៊ីចឹង​។  

​តារា​ដទៃទៀត​រួមទាំង​គូ​ដណ្តឹង​របស់គាត់​បាន​ងើបឈរ​ឡើង​ហើយ​បាន​លើកដៃ​ឡើងលើ​ដើម្បី​អបអរសាទរ រំភើប​ដូចជា​កូនក្មេង​នៅ​ជុំវិញខ្លួន​របស់គាត់​។

​ជាមួយនឹង​ការ​អង្គុយ​គង​ទាក់​ខ្លា​យ៉ាង​ហំ ដៃ​របស់គាត់​បានដាក់​ទៅលើ​ភ្លៅ​យ៉ាង​មាន​របៀបរៀបរយ ហើយ​ខួរក្បាល​របស់គាត់​ប្រហែលជា​កំពុងតែ​រក​នឹកថា តើ​គួរតែ​ទទួលទាន​ស្រាក្រហម​របស់​ប្រទេស​ព័រ​ទុយ​ហ្គា​ល់ ឬក៏​ទទួលទាន​ស្រា​ទំ​ពាំ​បាយ​ជូរ​ក្រហម​របស់​បារាំង​សម្រាប់​ពានរង្វាន់​ដែល​គាត់​ទទួលបាន​មួយ​នេះ​៕

 

adverise with khmeread
ប្រភព៖ BBC

មតិយោបល់