samsung-banner
adverise with khmeread

ផ្ទះ​ហ្គេម​ភ្នាល់​បាល់​អ​ន​ឡាញ ​18B ត្រូវ​ប៉ូលិស​ចុះ​ឃាត់​យុវជន​ ២​ នាក់​ជាមួយ​ថ្នាំញៀន​ ១ ​កញ្ចប់ (​មាន​វីដេអូ​)

2

    ភ្នំពេញ ​៖ យុវជន​២​នាក់​រួមជាមួយ​ថ្នាំញៀន​ម៉ា​ទឹកកក​ចំនួន​១​កញ្ចប់ ត្រូវបាន​ប៉ូលិស​ប៉ុស្តិ៍​ចោមចៅ​ឃាត់ខ្លួន ខណៈ​ពួកគេ​សម្ងំ​លេង​ភ្នាល់​បាល់​កាលពី​វេលា​ម៉ោង​១០ ​និង​៥០​នាទី​យប់​ថ្ងៃទី១២ មករា ២០១៧ នៅ​ចំណុច​ហ្គេម​អ៊ីន​ធឺ​ណេ​ត​ភ្នាល់​ល្បែង​អ​ន​ឡាញ​ស្ថិតនៅ ភូមិ​ព្រៃ​ព្រី​ខាងជើង សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ។​

    ប៉ូលិស​ប៉ុស្តិ៍​បានឱ្យដឹងថា ជនសង្ស័យ​ទី​១-​ឈ្មោះ សម្បត្តិ រ៉ា​វីត អាយុ​១៩​ឆ្នាំ រស់នៅ​ភូមិ​សាមគ្គី​១ ​សង្កាត់​ត្រពាំង​ក្រសាំង ​ខណ្ឌ​ពោធិ៍​សែន​ជ័យ​និង​ទី​២- ឈ្មោះ បាន វណ្ណដា អាយុ​១៨​ឆ្នាំ ​ស្នាក់នៅ​ភូមិ​ជាមួយគ្នា​។ វត្ថុតាង​ចាប់យក​ម្សៅ​ក្រាម​ព​ណ៌ស សង្ស័យ​ជា​សារធាតុ​ញៀន​មួយកញ្ចប់​តូច​។​

    ប៉ូលិស​បន្តថា ដោយមាន​ការរាយការណ៍​ពី​ប្រជាពលរដ្ឋ​ថា​មាន យុវជន​២​នាក់​ចូលទៅ​លេង​ហ្គេម ​និង​ភ្នាល់​បាល់​តាម​អន​ឡាញ ដោយមាន​រក្សាទុក​នូវ​សារធាតុ​ញៀន។ ​បន្ទាប់ពី​ទទួលបាន​ព័ត៌មាន​នេះ​ភ្លាម លោក​មេ​ប៉ុស្តិ៍​ចោមចៅ​បាន​នាំ​កម្លាំង​ចុះទៅ​ឃាត់ខ្លួន ដោយ​ឆែកឆេរ រកឃើញ​ម្សៅ​ស​ក្រាម​ថ្នាំញៀន​ម៉ា​ទឹកកក​១​កញ្ចប់​នៅ​នឹង​ខ្លួន​យុវជន​ទាំង​២​នាក់​នោះ ហើយ​កម្លាំង​បានធ្វើកា​ឃាត់​យក​សាកសួរ​នាំនៅ​ប៉ុស្តិ៍​តែម្តង។​

    បច្ចុប្បន្ន​ជនសង្ស័យ​ទាំង​២ ត្រូវបាន​កសាង​ឯកសារ​ប​ញ្ចូ​ន​ខ្លួន​ទៅ​ផ្នែក​ប៉ូលិស​ជំនាញ​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ដើម្បី​ចាត់ការ​ទៅតាម​ច្បាប់​៕

 

adverise with khmeread

មតិយោបល់