samsung-banner
adverise with khmeread

ឃាត់​បុរស​ជនជាតិ​ឥណ្ឌូណេស៊ី​ម្នាក់​ពីបទ​ប្រើ​អំពើហិង្សា​

1

    ភ្នំពេញ ៖ ប៉ូលិស​បាន​ឃាត់​ខ្លន​ជនសង្ស័យ​ជនជាតិ​ឥណ្ឌូណេស៊ី​សញ្ជាតិ​ខ្មែរ​ម្នាក់​កាល​ថ្ងៃ ទី​១២ ​មករា​ ២០១៧​ វេលា​ម៉ោង​៤ ​និង​២០​នាទីក្នុងករណី ប្រើ​អំពើហិង្សា​ដោយ​ចេតនា​ដាល់បុរសម្នាក់​បណ្តាលឱ្យ​របួស​ជាំភ្នែក​ខាងឆ្វេង​នៅ​ចំណុច​ក្នុង​ក្លឹប​កា​សា ផ្លូវ​លេខ​៤៧ ភូមិ​១០ សង្កាត់​វត្តភ្នំ
ខណ្ឌដូនពេញ​។​

    ប៉ូលិស​និយាយថា កម្លាំង​ប៉ុស្តិ៍​រដ្ឋបាល​វត្តភ្នំ​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ឈ្មោះ​ ធី ចៃ​ហូ​បេង (THI  CHAYHOBENG)​ ភេទ​ប្រុស អាយុ​៤៦​ឆ្នាំជនជាតិ​ឥ​ណ្ឌ​នេ​ស៊ី សញ្ជាតិ​ខ្មែរ​ (​ចូលសញ្ជាតិ​)​ មុខរបរ​បុគ្គលិក​កា​ស៊ី​ណូ មាន​ទីលំនៅ​ផ្ទះ​ភូមិ​ជ្រៃ​ធំ​ឃុំ សំពៅ​លូន ស្រុក​កោះធំ ខេត្តកណ្តាល ពីបទ​ប្រើហិង្សា​ដោយ​ចេតនា​ដាល់​បុរសម្នាក់បណ្តាលឱ្យ​របួស​ជាំភ្នែក​ឆ្វេង​កាល​ថ្ងៃទី​១១ ​មករា ​២០១៧​ វេលា​ម៉ោង​០២​ និង​២០​នាទី​អា​ធ្រា​ត្រ​នៅ​ចំណុច​ក្នុង​ក្លឹបកា​សា ផ្លូវ​លេខ​៤៧ ភូមិ​១០ សង្កាត់​វត្តភ្នំ ខណ្ឌដូនពេញ​។​

    ចំណែក ជនរងគ្រោះ ឈ្មោះ ​អ៊ា គឹម​លាង ភេទ​ប្រុស ​អាយុ​៤០​ឆ្នាំ ​ជនជាតិខ្មែរ​មុខរបរ​មេការ កា​ស៊ីណូ​ជ្រៃ​ធំ​មាន​ទីលំនៅ​ផ្ទះ​លេខ​១០ បូរី​ពិភពថ្មីខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​។​

    បច្ចុប្បន្ន​ជនសង្ស័យ​កំពុង​ឃាត់ខ្លួន​នៅ​អធិការដ្ឋាន​ប៉ូលិស​ខណ្ឌដូនពេញ​កសាង​សំណុំរឿង​តាម​និតិ​វិធី៕

adverise with khmeread

មតិយោបល់