ភ្នំពេញ ៖ ជនសង្ស័យ២នាក់ពាក់ព័ន្ធករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀនត្រូវបានប៉ូលិសចាប់ខ្លួនកាលពីថ្ងៃទី១២ មករា ២០១៧ វេលាម៉ោង៦ល្ងាចនៅចំណុចក្នុងបន្ទប់ផ្ទះជួលលេខ៣១០ ផ្លូវបេតុង ក្រុមទី០៤ ភូមិទ្រា២ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
ប៉ូលិសនិយាយថា កម្លាំងប៉ូលិសខណ្ឌមានជ័យ និងកម្លាំងប៉ូលិសប៉ុស្តិ៍ស្ទឹងមានជ័យ បានសហការជាមួយកម្លាំងប៉ូលិសការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់, កម្លាំងអន្តរាគមន៍ពិសេសនៃស្នងការនគរបាលរាជធានីភ្នំពេញ និង កម្លាំងសាលាសង្កាត់ស្ទឹងមានជ័យ ចុះត្រួតពិនិត្យរដ្ឋបាលតាមផ្ទះជួលស្នាក់ ហើយបានឃាត់ខ្លួនជនសង្ស័យ ០២ នាក់ ពីបទជួញដូរដោយខុសច្បាប់នូវសារធាតុញៀន។
ប៉ូលិសបន្តថា ជនសង្ស័យ១-ឈ្មោះ ពេជ្រ ភារុន ហៅ សក់វែង ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ ជាងជួសជុលទូរស័ព្ទ ស្នាក់នៅ បន្ទប់ផ្ទះជួលលេខ៣១០ ផ្លូវបេតុង ក្រុមទី០៤ ភូមិ ទ្រា២ សង្កាត់ ស្ទឹងមានជ័យ ខណ្ឌមានជ័យ និង២-ឈ្មោះ ជឹម វណ្ណថា ហៅ វ៉ាន់ ភេទ ប្រុស អាយុ៣៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករ ស្នាក់នៅ បន្ទប់ផ្ទះជួល ផ្លូវបេតុង ក្រុមទី០៤ ភូមិទ្រា២ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ។
ក្នុងនោះប៉ូលិសបានដកហូតវត្ថុតាងមាន ក្រាមពណ៌សថ្លា (សង្ស័យជាគ្រឿងញៀន) ចំនួន១៦កញ្ចប់ថង់ (កញ្ចប់ធំ ០៣ និង កញ្ចប់តូច១៣), កាំបិតមុខស្រួចចំនួន០៣, កាំបិតបុ័ងតោចំនួន ០១ និង ឧបករណ៍សម្រាប់ជក់គ្រឿងញៀនមួយចំនួនទៀត។
បច្ចុប្បន្នជនសង្ស័យខាងលើឃាត់ខ្លួននៅអធិការដ្ឋានខណ្ឌដើម្បីកសាងសំណុំរឿង៕
