samsung-banner
adverise with khmeread

នៅ​ជប៉ុន នារី​ជោគជ័យ​ខ្ជិល​យកប្តី ជួល​ប្រុស​ស្អាត​កំដរ​ជជែក​គ្នា​លេង មួយ​ម៉ោង​គិតលុយ​ឱ្យ​រាប់ពាន់​ដុល្លារ​

1

    ​នៅក្នុង​ប្រទេស​ជប៉ុន វា​ហាក់​ក្លាយជា​រឿង​ធម្មតា​សម្រាប់​នារី​ជោគជ័យ​ក្នុងការ​បង់លុយ​ដ៏​ច្រើន​ដើម្បី​ជួល​បុរស​ស្រស់ស្អាត​និង​ទាក់ទាញ​សម្រាប់​ការ​ញ៉ាំ​អាហារ និង​ជជែក​គ្នា​យ៉ាង​ល្អូកល្អិន​ត្រឹម​មួយ​ម៉ោង​។​

​    ​ក្លឹប​កម្សាន្ត​សម្រាប់​បម្រើ​មនុស្ស​ប្រុស និង​មនុស្ស​ស្រី ហៅថា Kyabakura បាន​ក្លាយជា​វប្បធម៌​ទូទៅ​មួយ​ទៅហើយ​ក្នុងប្រទេស​ជប៉ុន​។ ប៉ុន្តែ​មិន​ដូច​សង្កាត់​ភ្លើង​ក្រហម​ភាគច្រើន​ជុំវិញ​ពិភពលោក​ដែល​ពោរពេញ​ទៅដោយ​សកម្មភាព​សិច​ទេ Kyabakura គឺ​មានតែ​សេវា​កម្សាន្ត​អារម្មណ៍​តែមួយ​មុខ​ប៉ុណ្ណោះ​។​

​    ​កាតព្វកិច្ច​របស់​អ្នកបម្រើ​គឺ សរសើរ ជជែក​និង​ធ្វើឱ្យ​អតិថិជន​រីករាយ ជាពិសេស​ត្រូវបាន​បម្រើ​នូវ​ភេសជ្ជៈ និង​ម្ហូបអាហារ​។​

​    ​ទោះយ៉ាងណា ស្តាប់ទៅ​ហាក់​ងាយស្រួល​ប៉ុន្តែ​ដើម្បី​ក្លាយជា​អ្នកបម្រើ​ដ៏​ប៉ិនប្រសព្វ អ្នកបម្រើ​ត្រូវ​ទទួល​ការបណ្តោះបណ្តាល​ពីរ​ឆ្នាំ​ឡើងទៅ​។ ក្រោយ​ទទួល​ការបណ្តុះបណ្តាល​យ៉ាង​ហ្មត់ចត់ អ្នកបម្រើ​អាច​ទទួលបាន​លុយរាប់​ពាន់​ដុល្លារ​ក្នុង​មួយ​សប្តាហ៍ ដែល​នេះ​មិន​រាប់បញ្ចូល​ទាំង​កាដូ​ដែល​អតិថិជន​ឱ្យ​ប្រសិនបើ​ពួកគេ​ពេញចិត្ត​ខ្លាំង​ផង​ទេ​៕

 

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់